រថយន្តធំមួយគ្រឿងបុករះរថយន្ត២គ្រឿងម៉ូតូ៦គ្រឿងនៅផ្លូវជាតិលេខ៣វាលរេញ កំពត

October 23, 2017 Huy Bunleng 0

ខេត្តកំពត-(ដំណឹងបឋម) សមត្ថកិច្ចមូលដ្ឋានពីខេត្តកំពតអោយដឹងជាបឋមថា នៅថ្ងៃទី23.10.2017វេលាម៉ោងជាង៤ល្ងាច មានគ្រោះថ្នាក់ចរាចរណ៍មួយករណីនៅផ្លូវជាតិលេខ៣ ចំណុចស្ពានកោះតូចក្នុងឃុំកោះតូចស្រុកទឹកឈូ(ជិតកន្លែងលក់អយស្ទរ័ គឺមានរថយន្តដឹកទំនិញធុនធំមួយគ្រឿងបើកបរទិសដៅពីវាលរេញទៅកំពត បើកបុករះទៅលើរថយន្តនិងម៉ូតូច្រើនគ្រឿង ព្រមទាំងកន្លែងដែលពលរដ្ឋលក់អយស្ទរ័នៅចិញ្ចើមផ្លូវ ក្នុងនោះ បណ្តាលខូចខាតរថយន្តNissanមួយគ្រឿង រថយន្តtakomaមួយគ្រឿង និងម៉ូតូ៦គ្រឿងផ្សេងទៀត រីឯរោងលក់អយស្ទរ័ក៍រងការបាក់បែកខូចខាតដែរ។ សមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍នេះ មិនមានមនុស្សរងគ្រោះថ្នាក់ទេ និងថាក្រោយកើតហេតុរថយន្តបង្កដែលបុកគេហើយក្បាលរថយន្តបែរត្រឡប់ក្រោយនោះ រថយន្តបង្កក៍បានបើករត់គេចត្រឡប់ក្រោយទិសដៅមកវាលរេញវិញ ប៉ុន្តែ  ក្រោយមក ដោយសារធ្លាក់ផ្លូវមិនអាចទៅមុខបាន រថយន្តនេះក៍បានឈប់ចតទុកចោលនៅចិញ្ចើមផ្លូវ ចំណែកអ្នកបើកបរក៍បន្តរត់គេចខ្លួនបាត់ដែរ៕

ជនសង្សយ័លក់ថ្នាំញៀន​២​នាក់​ត្រូវ​នគរបាល​ក្រុង​ព្រះសីហនុ​ បង្រ្កាប​និងចាប់​បាន​ថ្នាំញៀន​១២​កញ្ចប់​

October 23, 2017 Huy Bunleng 0

ក្រុង​ព្រះសីហនុ-លោក​វរសេនីយ៍ទោ ភុល​ ភស្តា​អធិការ​នគរបាល​ក្រុង​ព្រះសីហនុ​ ឲ្យ​ដឹង​ថាៈ​ នៅ​ថ្ងៃទី​២២ ខែ តុលា ឆ្នាំ២០១៧ វេលាម៉ោង ១៦ ល្ងាច​  កម្លាំងអធិការដ្ឋាននគរបាលក្រុង​ ដឹក​នាំ​ដោយ​លោក​អនុសេនីយ៍​ឯក​តាក​ រាម អធិការ​រង​ បានចុះបង្រ្កាបគ្រឿងញៀន​១​ករណី​ ឃាត់ខ្លួនជនសង្ស័យ២នាក់ ស្ថិតនៅក្រុមទី៣១ភូមិ ៣ សង្កាត់​លេខ​៣ ក្រុង.ខេត្តព្រះសីហនុ ។        ១-ឈ្មោះថាច់ ដែន ភេទ […]

បុរសពីរនាក់បងប្អូនជិះម៉ូតូត្រូវរថយន្តបុករងរបួសធ្ងន់នៅក្រុងព្រះសីហនុ

October 23, 2017 Huy Bunleng 0

ក្រុង​ព្រះសីហនុ-របាយការណ៍ពីសមត្ថកិច្ចអោយដឹងថា នៅថ្ងៃទី​២២ ខែ​តុលា​​​ ឆ្នាំ​២០១៧​ វេលាម៉ោង​ជិត៧យប់ លើផ្លូវ​ជាតិ​លេខ​៤ ត្រង់ចំណុច​ កែង​ចុះទៅអូរត្រេះជិតបន្ទាយ​កងរាជអាវុធហត្ថក្រុងព្រះសីហនុ​ (ឃ្លាំង​លេី)​ ​ភូមិ​១ សង្កាត់​លេខ​១ ក្រុង​/​​ខេត្ត​ព្រះសីហនុ​ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត មិនស្គាល់ម៉ាក ( បើកគេចខ្លួនបាត់ ) មានទិសដៅចូលក្រុងព្រះសីហនុ លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូ ០១គ្រឿងម៉ាក Honda C-125 ពណ៌ខ្មៅ […]

ភ្ញៀវទេសចរណ៍ទៅលេងកោះកើនឡើងវិញនាចុងសប្តាហ៍នេះ ក្រោយអាកាសធាតុល្អ

October 22, 2017 Huy Bunleng 0

ក្រុងព្រះសីហនុ-សេចក្តីរាយការណ៍ពីប្រតិបត្តិករទេសចរណ៍ និងសមត្ថកិច្ចដែលប្រចាំការ ការពារសុវត្ថិភាពអ្នកទេសចរណ៍នៅតាមកំពង់ផែទេសចរណ៍នៅក្រុងព្រះសីហនុអោយPNNដឹងនៅព្រឹកថ្ងៃទី២២តុលា២០១៧នេះថា ក្រោយពេលអាកាសធាតុល្អឡើងវិញ នាចុងសប្តាហ៍នេះចំនួនអ្នកធ្វើដំណើរទៅតាមបណ្តាកោះនានា ក្នុងនោះមានទាំងអ្នកទេសចរណ៍ជាតិ ទេសចរណ៍បរទេសដែលទៅលេងកោះនិងអ្នកធ្វើអាជីវកម្មផ្សេងៗ ចេញ ចូលទៅកោះផងនោះ បានកើនឡើងច្រើនចន្លោះពីជិត១០០០នាក់ ទៅដល់ជាង១០០០នាក់ ក្នុងមួយថ្ងៃ។ ជាមួយគ្នានេះ បើតាមតំណាងប្រតិបត្តិករទេសចរណ៍ដែលPNNបានសម្ភាសន៍ប្រាប់ថាតម្លៃសំបុត្រភ្ញៀវម្នាក់ទៅកោះរ៉ុង ទាំងទៅទាំងមកតម្លៃ២២ដុល្លាអាមេរិក ក្នុងនោះក្រុមហ៊ុនទូកទេសចរណ៍ទទួលបាន២០ដុល្លា និង២ដុល្លាទៀតសម្រាប់ឧបត្ថម្ភទៅរដ្ឋបាលខេត្តព្រះសីហនុដើម្បីរួមចំណែកជួយអភិវឌ្ឍន៍មូលដ្ឋានទេសចរណ៍នៅលើកោះ។ជាមួយគ្នានេះឯកឧត្តមយន្ត មីនអភិបាលខេត្តព្រះសីហនុមានប្រសាសន៍អោយPNN ដឹងដែរថា រដ្ឋបាលខេត្ត បានលើកសរសើរដល់បណ្តាក្រុមហ៊ុនទេសចរណ៍ឯកជននានា ដែលធ្វើអាជីវកម្មប្រកបដោយគុណភាព ការផ្តល់សេវាល្អជូនភ្ញៀវទេសចរណ៍ និងអរគុណដល់ភ្ញៀវទេសចរណ៍ដែលមកលេងកំសាន្តខេត្តព្រះសីហនុ ដោយចាត់ទុកថាជាផ្នែកមួយដ៍សំខាន់សម្រាប់ការរួមចំណែកបង្កើនប្រាក់ចំណូលជូនពលរដ្ឋនិងអភិវឌ្ឍន៍ខេត្តព្រះសីហនុផងដែរ៕

បុរសអ្នកជិះម៉ូតូ២នាក់រងរបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចរណ៍នៅក្រុងព្រះសីហនុរវាងរថយន្ត និងម៉ូតូ

October 21, 2017 Huy Bunleng 0

ក្រុងព្រះសីហនុ-អ្នកឃើញហេតុការណ៍ផ្ទាល់ផ្ញើរូបភាពមកនិងប្រាប់ជាបឋមថា  បុរសអ្នកជិះម៉ូតូ២នាក់រងរបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចរណ៍នៅក្រុងព្រះសីហនុ តាមផ្លូវអូរឈើទាល រវាងរថយន្តនិងម៉ូតូ វេលាម៉ោងជាង៨យប់ថ្ងៃ២១តុលា២០១៧នេះ។បើតាមសាក្សីដ៍ដែលប្រាប់ថា ក្រោយកើតហេតុភាគីខាងរថយន្តបានបើករត់គេច រីឯជនរងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះភ្លាមៗដែរ។ទោះជាយ៉ាងនេះក្តី ភ្លាមៗ នៅមិនទាន់ទទួលបានរបាយការណ៍ពីសមត្ថកិច្ច អំពីដើមហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះនៅឡើយ៕(សូមចូលរួមបើកបរដោយប្រុងប្រយត្ន័)

ជន​សង្សយ័ដែលដោះយកដែករបាំងការ​ពារ​សុវត្ថិ​ភាព​ នៅ​ផ្លូវ​ជាតិ​លេខ​៤នៅ​ ឃុំបិតត្រាំង ​នគរបាល​រកមុខ​ឃើញ​និងឃាត់ខ្លួន​

October 21, 2017 Huy Bunleng 0

ខេត្ត​ព្រះសីហនុ-លោក​វរសេនីយ៍​ឯក​ហ៊ីង​ ច័ន្ទរិទ្ធ​ អធិការ​នគរបាល​ស្រុក​ព្រៃនប់​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ ​ស្តី​ពី​មាន​ជន​សង្ស័យ​ បាន​លួច​ដោះ​យក​ដែក​របាំង​ការពារ​សុវត្ថិភាព​ នៅ​ផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​បង្គោល​គីឡូ​លេខ​២១២-២១៣ ចំណុច​ផ្លូវ​កោង​ សេអ៊ីសែង​ ​ ក្នុង​ឃុំ​បិតត្រាំ​ងរួចមក​ (ក្នុងនោះរបាំងការពារសុវត្ថិភាពដែលបាត់បង់មានប្រវែង ៤,​៣០ម៉ែត្រ ) លោកឧត្តមសេនីយ៍​ទោ​ ជួន​ ណា​រិន្ទ​ ស្នងការនគរបាលខេត្ត​ បាន​ដាក់​បញ្ជា​អោយ​សមត្ថកិច្ច​ជំនាញ​ បេីក​ការ​ស៊ើបអង្កេត​​រកមុខ​សញ្ញា​ជា​បន្ទាន់​ ក្នុងនោះក្រោយពីធ្វើការ​ស្រាវជ្រាវ​សមត្ថកិច្ចរកឃើញថា​ ជនសង្សយ័ម្នាក់ឈ្មោះប៊ុត ប៊ុនធឿន ជាអ្នកដោះ​យក​ […]

ជនសង្សយ័ជាជនបរទេសចម្រុះជាតិសាសន៍ចំនួន41នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទ ជំរិតទារប្រាក់តាមអុិនធើណែត ខុសច្បាប់នៅក្រុងព្រះសីហនុ

October 21, 2017 Huy Bunleng 0

ខេត្តព្រះសីហនុ-សមត្ថកិច្ចខេត្តព្រះសីហនុប្រាប់ថា នៅថ្ងៃទី21តុលា2017 កម្លាំងនគរបាលក្រសួងមហាផ្ទៃដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក ហែសិលា ប្រធាននាយកដ្ឋាន សើុបអង្កេតនិងអនុវត្តន៍នីតិវិធី ក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចខេត្តព្រះសីហនុ និងមានការចូលរួមផ្លូវច្បាប់ពី លោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ បានចុះឃាត់ខ្លួនជនសង្សយ័ជាជនបរទេសចំនួន 41នាក់ ដែលជាប់ពាក់ពន្ធ័នឹងបទល្មើសជំរិតទារប្រាក់តាមប្រពន្ធ័អុិនធើណែត នៅ តាមទីតាំងមួយចំនួនក្នុងចំណុច បុរី គឹង សុខា […]

ជនសង្សយ័២នាក់ពាក់ពន្ធ័គ្រឿងញៀននៅស្រុកព្រៃនប់ត្រូវបានបង្ក្រាបដោយកងរាជអាវុធហត្ថ

October 20, 2017 Huy Bunleng 0

ខេត្តព្រះសីហនុ-ថ្ងៃទី២០.១០.២០១៧ វេលាម៉ោង១១.០០នាទី កម្លាំងមន្ទីរយុត្តិធម៌ ការិយាល័យបទល្មើសគ្រឿងញុៀនដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុង គឹមហួរ (នាយការិយាល័យ) សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ បានចុះបង្គ្រាបករណីេជួញដូរគ្រឿងញៀន នៅចំណុចក្រុម១១ ភូមិបត់សេមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនចំនួន០២នាក់៖ ១-ឈ្មោះ មាស ម៉ាច ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករលើកោះក្របី មានស្រុកកំណើតភូមិសំរុង ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ […]

ត្រឹមជាង១០នាទី នគរបាលបង្ក្រាបបាន ជនសង្សយ័២នាក់ដែលឆក់សម្ភារៈជនបរទេសនៅក្រុងព្រះសីហនុ

October 20, 2017 Huy Bunleng 0

ក្រុងព្រះសីហនុ-(របាយការណ៍ពីប៉ូលីស) នៅថ្ងៃទី 20.10.2017 ម៉ោង 17:00 នាទី នៅតាមដងផ្លូវឆ្នេរអូរត្រេះ២ ស្ថិតក្នុងក្រុម២ ភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ មានអំពើរលួច មានស្ថានទម្ងន់ទោស (ឆក់ជនបរទេស) មួយកើតឡើង បង្កដោយជនសង្ស័យចំនួន២នាក់ ជិះម៉ូតូសេ១២៥ សេរី២០០៥ បានធ្វើសកម្មភាពឆក់ជនបរទេស ចំនួន២នាក់ (ប្តីប្រពន្ធ) កំពុងជិះម៉ូតូម៉ាកអ៊ែរប្លែក បានសម្រេច។នៅពេលធ្វើសកម្មភាពឆក់ បណ្តាលអោយជនរងគ្រោះ ដួលម៉ូតូ […]

ស្ត្រីម្នាក់ត្រូវបានកងរាជអាវុធហត្ថឃាត់ខ្លួននៅស្រុកស្ទឹងហាវពាក់ពន្ធ័គ្រឿងញៀន

October 20, 2017 Huy Bunleng 0

ស្រុកស្ទឹងហាវ-ស្ត្រីម្នាក់ត្រូវបាន កម្លាំងការិយា​លយ័គ្រឿងញៀន​ អាវុធហ​ត្ថខេត្តព្រះសីហនុ ​សហការជាមួយកម្លាំងអាវុធហត្ថ ស្រុកស្ទឹងហាវឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២០តុលា២០១៧ ពីបទសង្សយ័ជួញដូរគ្រឿងញៀននៅ ក្រុម១៣ភូមិ៤ ឃុំ​ទំនប់រលក​ ស្រុក​ស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ​ ។ស្ត្រីជាជនសង្សយ័ ឈ្មោះ​ អ៊ូ មុីនាង (ហៅច្រច់) អាយុ​ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត និង មានទីលំនៅ​បច្ចប្បន្ន​ ក្រុមទី១៣ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ […]