ជន​សង្សយ័ដែលដោះយកដែករបាំងការ​ពារ​សុវត្ថិ​ភាព​ នៅ​ផ្លូវ​ជាតិ​លេខ​៤នៅ​ ឃុំបិតត្រាំង ​នគរបាល​រកមុខ​ឃើញ​និងឃាត់ខ្លួន​

October 21, 2017 Huy Bunleng 0

ខេត្ត​ព្រះសីហនុ-លោក​វរសេនីយ៍​ឯក​ហ៊ីង​ ច័ន្ទរិទ្ធ​ អធិការ​នគរបាល​ស្រុក​ព្រៃនប់​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ ​ស្តី​ពី​មាន​ជន​សង្ស័យ​ បាន​លួច​ដោះ​យក​ដែក​របាំង​ការពារ​សុវត្ថិភាព​ នៅ​ផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​បង្គោល​គីឡូ​លេខ​២១២-២១៣ ចំណុច​ផ្លូវ​កោង​ សេអ៊ីសែង​ ​ ក្នុង​ឃុំ​បិតត្រាំ​ងរួចមក​ (ក្នុងនោះរបាំងការពារសុវត្ថិភាពដែលបាត់បង់មានប្រវែង ៤,​៣០ម៉ែត្រ ) លោកឧត្តមសេនីយ៍​ទោ​ ជួន​ ណា​រិន្ទ​ ស្នងការនគរបាលខេត្ត​ បាន​ដាក់​បញ្ជា​អោយ​សមត្ថកិច្ច​ជំនាញ​ បេីក​ការ​ស៊ើបអង្កេត​​រកមុខ​សញ្ញា​ជា​បន្ទាន់​ ក្នុងនោះក្រោយពីធ្វើការ​ស្រាវជ្រាវ​សមត្ថកិច្ចរកឃើញថា​ ជនសង្សយ័ម្នាក់ឈ្មោះប៊ុត ប៊ុនធឿន ជាអ្នកដោះ​យក​ […]

សមត្ថកិច្ចឃាត់ចាប់រថយន្តមួយគ្រឿងដឹកឈ្លើងសមុទ្រខុសច្បាប់

October 19, 2017 Huy Bunleng 0

ស្រុកព្រៃនប់-នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៧ វេលាម៉ោង២២:១៥នាទីយប់ នគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចបានឃាត់ រថយន្ត១គ្រឿង ស្លាកលេខ ភ្នំពេញ2AD 6416 ម៉ាកទួរីស ពណ៌ខៀវ ដែលបានដឹកឈ្លើងសមុទ្រដោយគ្មានច្បាប់អនុញ្ញាតចំនួន ៥០បាវ ស្មើរនឹង ១៥០០ គីឡូក្រាមដែលស្ថិតនៅផ្លូវជាតិលេខ៤ ភូមិបត់គគី ឃុំអូរឧញ្ញាហេង ស្រុកព្រៃនប់ខេត្តព្រះសីហនុ។ សមត្ថកិច្ចបញ្ជាក់ថា អ្នកបើកបររថយន្តឈ្មោះ សុខ ខឿន ភេទប្រុស […]

សមត្ថកិច្ចរកឃើញម៉ូតូអត់ពន្ធ៨គ្រឿងនៅតាមកន្លែងលក់ម៉ូតូក្នុងក្រុងព្រះសីហនុ

October 18, 2017 Huy Bunleng 0

ក្រុងព្រះសីហនុ-សមត្ថកិច្ចចំរុះ មានមន្ត្រីសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ នគរបាល និងកងរាជអាវុធហត្ថ ដឹកនាំសម្របសម្រួលផ្លូវច្បាប់ ដោយលោកលឹម.ប៊ុនហេងព្រះរាជអាជ្ញារងខេត្តព្រះសីហនុ បានចុះឆែកត្រួតពិនិត្យទីតាំងលក់ម៉ូតូនៅទល់មុខផ្សារចិន (អូរ១)សង្កាត់លេខ៤ក្រុងព្រះសីហនុជាថ្មីម្តងទៀត នារសៀលថ្ងៃទី១៨តុលា២០១៧នេះ ។ លោកទុំ ណូប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ ប្រាប់PNN តាមទូរសព្ទ័ថា ប្រតិបត្តិការលើកនេះ សមត្ថកិច្ចចំរុះបានត្រួតពិនិត្យតាមកន្លែងលក់ម៉ូតូចំនួន៧ទីតាំង ដោយរកឃើញម៉ូតូចំនួន៨គ្រឿងដែលមិនមានបង់ពន្ធនាំចូល និងត្រូវបានដកហូតនាំយកទៅរក្សាទុកនៅសាខាគយរដ្ឋាករខេត្តដើម្បីអោយអាជីវករពាក់ពន្ធ័ចូលទៅបង់ពន្ធនិងបង់ប្រាក់ពិនយ័តាមផ្លូវច្បាប់។ទោះជាយ៉ាងនេះក្តីបើតាមលោកទុំ ណូបញ្ជាក់ថា អង្គភាពគយនិងរដ្ឋាករមានគោលការណ៍បន្ធូរបន្ថយប្រាក់ពិនយ័អោយនៅតិចជាងមុន ដើម្បីអោយពលរដ្ឋមានលទ្ធភាពបង់។ គួរបញ្ជាក់ថានេះជាលើកទី២ហើយ រយៈពេល២ខែចុងក្រោយនេះដែលខាងគយសហការជាមួយសមត្ថកិច្ចចំរុះ ចុះត្រួតពិនិត្យរកមើលម៉ូតូអត់ពន្ធតាមកន្លែងលក់ម៉ូតូក្នុងក្រុងព្រះសីហនុ ដែលកាលពីលើកទី១មានម៉ូតូអត់ពន្ធជិត៥០គ្រឿងត្រូវបានដកហូតអោយម្ចាស់ចូលទៅបង់ពន្ធនិងប្រាក់ពិនយ័៕

សមត្ថកិច្ចខេត្តកោះកុងចាប់សាច់មាន់និងប្រហិតជិតពីរតោនដែលនាំចូលពីថៃតាមច្រករបៀងមកដុតបំផ្លាញចោល

October 18, 2017 Huy Bunleng 0

ខេត្តកោះកុង-សមត្ថកិច្ចសាខាកាំកុងត្រូលខេត្តកោះកុងដឹកនាំដោយលោកហ៊ុយ ភីរម្ស ប្រធានសាខា បានសហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តដោយមានការអញ្ជេីញចូលរួមពីសំណាក់លោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញាអមតុលាការខេត្តផង កាលពីល្ងាចថ្ងៃទី១៧ខែតុលាឆ្នាំ២០១៧ បានធ្វេីការដុតបំផ្លាញចោលនូវមុខទំនិញសាច់មាន់និងប្រហិតខូចគុណភាពចំនួន១.៦៧៨គីឡូក្រាម ក្រោយស្ទាក់ ចាប់បានពីឈ្មួញដែលលបលួច នាំចូលមកពីប្រទេសថៃតាមច្រករបៀង។ បេីតាមមន្រ្តីប៉ូលិសខេត្តបានឲ្យដឹងថា ករណីនេះ ក្រោយពីធ្វេីការស្រាវជ្រាវ កម្លាំងជំនាញបានរកឃេីញថា ឈ្មួញដែលលបលួចនាំសាច់មាន់និងសាច់ប្រហិតខូចគុណភាពចូលមកនោះ គឺមានស្ត្រី២រូប ដែលមានទីលំនៅសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ហើយស្រ្តីម្ចាស់ទំនិញទាំងពីរ នាក់ ខាងលើនេះ សមត្ថកិច្ចពុំបានឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការទេ គឺគ្រាន់តែធ្វេីការអប់រំនិងកិច្ចសន្យាបបញ្ឈប់សកម្មភាព […]

បុរសអ្នកជិះម៉ូតូម្នាក់ រងរបួសធ្ងន់ដោយរថយន្តបុកនៅស្រុកព្រៃនប់

October 18, 2017 Huy Bunleng 0

ស្រុកព្រៃនប់-មានសេចក្តីរាយការណ៍មកថា បុរសអ្នកជិះម៉ូតូម្នាក់ រងរបួសធ្ងន់ដោយរថយន្តបុកនៅផ្លូវជាតិលេខ៣ម្តុំជញ្ជីង(ចាស់)វាលរេញស្រុកព្រៃនប់ កាលពីម៉ោងជាង៨យប់ថ្ងៃ១៧តុលា២០១៧។ បើតាមអ្នកឃើញហេតុការណ៍ផ្ទាល់ ថាក្រោយកើតហេតុ ភាគីខាងរថយន្តបានបើករត់គេចទិសដៅមកទីប្រជុំជនវាលរេញ ដោយបន្សល់ទុកនូវបំណែកបាក់បែកខ្លះនៅកន្លែងដែលបុកជាមួយម៉ូតូ។ចំណែកជនរងគ្រោះដែលភ្លាមៗមិនទាន់ស្គាល់ឈ្មោះត្រូវបានជួយសង្គ្រោះនាំមកកាន់មន្ទីរពេទ្យ៕

មន្ត្រីកាំកុងត្រូលរកឃើញនិងហូតអាហារខូចគុណភាពមួយចំនួននៅផ្សារណាត់កម្ពុជា ថៃក្នុងក្រុងព្រះសីហនុ

October 17, 2017 Huy Bunleng 0

ក្រុងព្រះសីហនុ-នៅព្រឹកថ្ងៃទី17 ខែតុលា ឆ្នាំ2017 មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យទៅលើម្ហូបអាហារវេចខ្ចប់ស្រាប់ នៅពិពរណ៏ផ្សារណាត់មិត្តភាពកម្ពុជា ថៃ 2017 នៅម្តុំឆ្នេរឯករាជ្យក្រុងព្រះសីហនុជាថ្មីម្តងទៀត។ ជាលទ្ធផលបានរកឃើញ និងដកហូតទំនិញម្ហូបអាហារវេចខ្ចប់ស្រាប់ដែលដុះផ្សិតខូចគុណភាពមួយចំនួន មានដូចខាងក្រោមៈ 1-នំដំណាប់ចេក12កញ្ចប់ស្មើរនឹង 5.5kgs 2-គីមប៊ួយ 03ប្រអប់តូចស្មើរនឹង 0.50kgs សរុបបរិមាណទំនិញដែលបានដកហូតចំនួន 6.00kgs យកទៅរក្សាទុកនៅសាខាកាំកុងត្រូលខេត្តដើម្បីធ្វើការកំទេចចោល៕

រថយន្តនិងម៉ូតូបុកប៉ះគ្នានៅស្រុកកំពង់សីលា របួសធ្ងន់អ្នកជិះម៉ូតូ២នាក់បងប្អូន

October 16, 2017 Huy Bunleng 0

ស្រុកកំពង់សីលា-សមត្ថកិច្ចប្រាប់ថា កាលពីម៉ោង10,30នាទីថ្ងៃទី16ខែតុលា ឆ្នាំ2017នៅលើផ្លូវជាតិលេខ​ 4ចន្លោះគីឡូម៉ែត្រលេខ 138-139ស្ថិតនៅភូមិ/ឃុំចំការហ្លួង​ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត​ និង​ម៉ូតូ។បើតាមរបាយការណ៍របស់សមត្ថកិច្ចបញ្ជាក់ថា រថយន្តទេសចរណ៍ពណ៌ស ម៉ាកតូយ៉ូតាដឹកអ្នកដំណើរពាក់ស្លាកលេខ ភ្នំពេញ 2AJ-1434 មានទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ បើកបរដោយឈ្មោះ ជិន ប៊ុនឈឿន ភេទប្រុស អាយុ 55ឆ្នាំ មុខរបរ អ្នកបើកបរ​ មានទីលំនៅសង្កាត់ទឹកល្អក់3 ខណ្ឌទួលគោក […]

ជាមួយនឹងគោលនយោបាយព្យាបាលមិនយកប្រាក់កម្រៃពីជនក្រីក្រ ចាស់ជរានិង ជនពិការជាដើមនោះធ្វើអោយចំនួនពលរដ្ឋអ្នកមានជម្ងឺចូលទៅរកសេវាព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុកើនឡើងច្រើន

October 16, 2017 Huy Bunleng 0

ខេត្តព្រះសីហនុ-បច្ចុប្បន្ននេះ ចំនួនពលរដ្ឋដែលមានជម្ងឺចូលទៅពិនិត្យនិងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ(ពេទ្យចំការចេក)កើនឡើងច្រើន រហូតដល់មានអ្នកជម្ងឺមួយចំនួនគ្រូពេទ្យបង្ខំចិត្តដាក់អោយសម្រាកតាមគ្រែចលត័ក្រៅបន្ទប់ ដោយសារបន្ទប់ពេទ្យខាងក្នុងពេញណែន។បើតាមលោកសេង ណុងប្រធានមន្ទីរពេទ្យបង្អែកខេត្តប្រាប់PNNថា ការពិនិត្យព្យាបាលបច្ចុប្បន្ននេះ មន្ទីរពេទ្យបានអនុវត្តន៍តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយលើកលែងមិនយកប្រាក់កម្រៃពីអ្នកជម្ងឺដែលជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង ជនពិការរួមទាំងព្រះសង្ឃផង ហើយក្នុងមួយខែៗ ការផ្តល់សេវាអនុគ្រោះដល់អ្នកជម្ងឺដូចនេះមានយ៉ាងតិចចំនួន៤០០នាក់។ កត្តានេះហើយដែលធ្វើអោយពលរដ្ឋអ្នកជម្ងឺទាំងនៅខេត្តព្រះសីហនុនិងខេត្តក្បែរខាងមួយចំនួនទៀត នាំគ្នាមក រកសេវាព្យាបាលមានចំនួនច្រើនក្នុងមួយថ្ងៃៗ ក្នុងនោះមានដូចជាជម្ងឺទូទៅរបស់មនុស្សចាស់ ស្ត្រីមានផ្ទៃពោះ និងសម្រាលកូនខ្ចីព្រមទាំងជម្ងឺកុមារជាដើម៕

លោកឧកញ៉ាទៀ វិចិត្រនាំយកសត្វព្រៃ៣ក្បាលនិងត្រីពូជទៅព្រលែងអោយរស់នៅក្នុងព្រៃធម្មជាតិនិងក្នុងសមុទ្រវិញ

October 15, 2017 Huy Bunleng 0

ខេត្តព្រះសីហនុ-ជាថ្មីម្តងទៀត លោកឧកញ៉ាទៀ វិចិត្របាននាំ យកសត្វព្រៃ៣ក្បាលទៅព្រលែងអោយរស់នៅក្នុងព្រៃធម្មជាតិវិញ កាលពីរសៀលថ្ងៃទី១៥ខែតុលាឆ្នាំ២០១៧។សត្វព្រៃ៣ក្បាលដែលយកទៅព្រលែងនេះមាន សត្វកាំប្រមាមួយក្បាល សត្វអាញីមួយក្បាលនិងសត្វខ្លាត្រីមួយក្បាល។លោកឧកញ៉ាទៀ វិចិត្រមានប្រសាសន៍ប្រាប់PNNថា សត្វព្រៃទាំងអស់នេះ សត្វខ្លះលោកបានសុំចែកទិញពីពលរដ្ឋដែលប្រមាញ់បាន បំរុងយកទៅលក់នៅទីផ្សារ និងខ្លះទៀតពលរដ្ឋស្មគ្រ័ចិត្តប្រគល់ជូនលោកឧកញ៉ាយកទៅលែងវិញ ក្រោយពីពលរដ្ឋឃើញជាប់អន្ទាក់ ហើយថាសកម្មភាពនេះធ្វើឡើងជាបន្តបន្ទាប់កន្លងមក ទី១ដើម្បីចូលរួមបំផុសចលនាអោយមានការចូលរួមការពារអភិរក្សសត្វព្រៃ មិនសម្លាប់ មិនបរិភោគសាច់សត្វព្រៃ និងទី២ គឺជួយជីវិតសត្វអោយរស់រានក្នុងព្រៃធម្មជាតិឡើងវិញ ។ ក្រៅពីនេះ ក៍មានការព្រលែងត្រីពូជមួយចំនួនចូលទៅក្នុងសមុទ្រវិញផងដែរ។ នៅរសៀលថ្ងៃដ៍ដែលនេះដែរ លោកឧកញ៉ាទៀ វិចិត្រនិងបុគ្គលិកក្រុមហ៊ុន […]

មន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុចុះពិនិត្យគុណភាពម្ហូបអាហារនៅផ្សារលើ តាមផ្សារម៉ាតនិងកន្លែងតាំងពិពណ៍ពាណិជ្ជកម្មកម្ពុជាថៃក្នុងក្រុងព្រះសីហនុ

October 12, 2017 Huy Bunleng 0

ក្រុងព្រះសីហនុ-លោកជា បុិចអនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុអោយដឹងថា ក្នុងពេលចុះពិនិត្យគុណភាពម្ហូបអាហារកាលពីព្រឹកថ្ងៃទី១២ខែតុលា២០១៧ មន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុដែលសហការជាមួយមន្ត្រីសាលាខេត្តនិងមន្ទីរពាណិជ្ជកម្មខេត្ត បានរកឃើញម្ហូបអាហារវេចខ្ចប់រួចមួយចំនួន ខូចគុណភាពដែលអាជីវករដាក់លក់នៅតាមផ្សារម៉ាតខ្លះ ក្នុងក្រុងព្រះសីហនុ គឺនៅផ្សារម៉ាត សេវិនណាញដែលមានដូចខាងក្រោមៈ 1-នំ LOTTE ចំនួន6ប្រអប់ស្មើរនឹង 0.22kgs 2-សណ្តែកដីកំប៉ុង ចំនួន1កំប៉ុងស្មើរនឹង 0.23kgs 3-ទឹកដោះគោជូរ DUTCH MILL ចំនួន1ប្រអប់ ស្មើរនឹង 0.15kgs សរុបបរិមាណទំនិញដែលបានដកហូតចំនួន 0.63kgs យកទៅរក្សាទុកនៅសាខាកាំកុងត្រូលខេត្តដើម្បីធ្វើការកំទេចចោល។ […]