ក្រុងព្រះសីហនុរងឥទ្ធិពលភ្លៀងខ្លាំងធ្វើអោយតំបន់ទំនាបមួយចំនួនលិចលង់

October 13, 2017 Huy Bunleng 0

ក្រុងព្រះសីហនុ-ថ្ងៃ១៣តុលា២០១៧ នៅក្រុងព្រះសីហនុមាន ភ្លៀងខ្លាំងស្ទើរពេញមួយយប់តាំងពីម៉ោងជាង៦ល្ងាចរហូតមក ទល់នឹងព្រឹកថ្ងៃ១៤តុលា២០១៧ បណ្តាលអោយទឹកហូរកាត់ផ្លូវឯករាជ្យ តាមចំណុចទំនាបមួយចំនួនដូចជាម្តុំអណ្តូងអ៊ុនតាក់ និងស្ពានអូរសំអាតជាដើម ធ្វើអោយចរាចរណ៍យានយន្តជួបការលំបាក ក្នុងនោះក៍មានរថយន្តនិងម៉ូតូមួយចំនួនរលត់ម៉ាសុីនខូចផងដែរ។ នេះអាចនិយាយបានថាជាស្ថានភាពអាកាសធាតុអាក្រក់បំផុតមួយ សម្រាប់ក្រុងព្រះសីហនុក្នុងឆ្នាំនេះ។សេចក្តីរាយការណ៍ពីពលរដ្ឋអោយដឹងផងដែរថា ក្រៅពីនេះ ក៍មានកន្លែងជាច្រើនទៀត រួមទាំង លំនៅដ្ឋានមួយចំនួនផង ដែលស្ថិតនៅតំបន់ទំនាបតាមសង្កាត់ក្នុងក្រុងក៍បានរងដោយជំនន់ទឹកភ្លៀងនេះដែរ៕

ក្រុងសៀមរាបរងនូវជំនន់ទឹកភ្លៀងខ្លាំងនាប៉ុន្មានថ្ងៃចុងក្រោយនេះ

October 4, 2017 Huy Bunleng 0

ខេត្តសៀមរាប-ចាប់ពីថ្ងៃទី១ ទី២ និងទី៣ខែតុលា ឆ្នាំ២០១៧ ខេត្តសៀមរាបបានទទួលរងនូវសម្ពាធទាប ដែលធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ធ្វើឲ្យតំបន់មួយចំនួន នៅក្នុងក្រុងសៀមរាប និង ស្រុកពួក ស្រុកប្រាសាទបាគង រងការលិចលង់ លំនៅដ្ឋាន ផលដំណាំជាដើម ។ មន្ត្រីខេត្តថ្លែងប្រាប់បណ្តាញផ្សព្វផ្សាយថា បញ្ហាទាំងនេះក៏ដោយសារប្រភពទឹកហូរធ្លាក់មកពីតំបន់ផ្នែកខាងលើ ខាងលើក្រុង សំខាន់តំបន់ភ្នំគូលែន និង ប្រភពទឹកភ្លៀងខ្លាំងរយៈពេលជាច្រើនម៉ោង បានបណ្តាលឲ្យតំបន់មួយចំនួនទទួលការជន់លិចដោយសារជំនន់ទឹកភ្លៀង ។ ដោយស្ថិតនៅក្នុងកម្រិតប្រកាសអាសន្ននោះ នៅព្រឹកថ្ងៃទី៣ […]

ស្ត្រីម្នាក់ស្លាប់និង២នាក់ទៀតរងរបួសដោយសាររន្ទះបាញ់នៅឃុំថ្មសខេត្តកោះកុង

September 10, 2017 Huy Bunleng 0

ខេត្តកោះកុង-ស្រ្តីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងពីរនាក់ទៀតរងរបួស នៅក្នុងហេតុការណ៍រន្ទះបាញ់ដែលបានកេីតឡេីងកាលពីវេលាម៉ោងប្រមាណ4និង30នាទីល្ងាចថ្ងៃទី9កញ្ញាឆ្នាំ២០១៧នៅចំណុចភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ពេលស្ត្រីរងគ្រោះកំពុងធ្វើម្ហូបជុំគ្នានៅក្នុងផ្ទះ។!សមត្ថកិច្ចប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ស្រ្តីរងគ្រោះបាត់បង់ជីវិតគឺឈ្មោះ ចាន់ សុងលី អាយុ៥០ឆ្នាំ ចំណែកស្រ្តីដែលរងរបួសនិងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ភ្លាមៗសមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីយ ក្នុងនោះក្រៅពីជនរងគ្រោះទាំង៣ ក៍មានសត្វឆ្កែមួយក្បាលងាប់ផងដែរ។ សមត្ថកិច្ចបញ្ជាក់ថា ស្រ្តីទាំងបីនាក់មានទីលំនៅ ភូមិ ឃុំជាមួយគ្នា និងថា ពេលកេីតហេតុអាកាសធាតុតំបន់នោះ មានភ្លៀងលាយឡំផ្គរន្ទះខ្លាំង ស្រ្តីទាំងបីនាក់កំពុងនៅផ្ទះធ្វេីម្ហូបជុំគ្នា ក៏ស្រាប់តែមានរន្ទះបាញ់មកចំផ្ទះពួកគាត់ បណ្តាលអោយមានអ្នកស្លាប់និងអ្នករបួសតែម្តង៕

អាកាសធាតុនៅទីប្រជុំជនវាលរេញស្រុកព្រៃនប់នៅតែអព្ទ័អួរ

August 20, 2017 Huy Bunleng 0

ស្រុកព្រៃនប់-សេចក្តីរាយការណ៍ពីអជ្ញាធរស្រុកអោយដឹងថា អាកាសធាតុនៅទីប្រជុំជនវាលរេញ ស្រុកព្រៃនប់នាព្រឹកថ្ងៃទី២០សីហា២០១៧នេះ​​ នៅបន្តមានភ្លៀងរលឹម បន្ទាប់ពីទៀបភ្លឺមានភ្លៀងមួយមេធំគ្របដណ្តប់គ្រប់ទីកន្លែង។ ទោះជាយ៉ាងនេះក្តី មន្ត្រីថ្លែងថាគឹតត្រឹមម៉ោងជាង៩ព្រឹកនេះមិនមានការជន់លិចនោះទេ ៕

សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុចុះជួយប្រជាពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀងនៅស្រុកព្រៃនប់

August 17, 2017 Huy Bunleng 0

ខេត្តព្រះសីហនុ-រូបភាពមួយចំនួនអំពីសកម្មភាពរបស់សមត្ថកិច្ចខេត្តព្រះសីហនុ ចុះជួយប្រជាពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀងនៅស្រុកព្រៃនប់(17.08.2017)៕

សត្វជ្រូកច្រើនក្បាលត្រូវបានកងរាជអាវុធហត្ថជួយដឹកមករកទីទួលសុវត្ថិភាពក្រោយទឹកជន់លិចកន្លែងចិញ្ចឹមនៅស្រុកព្រៃនប់

August 17, 2017 Huy Bunleng 0

ខេត្ត​ព្រះសីហនុ-លោក​ឧត្តមសេនីយ៍ត្រីហេង ប៊ុនទីមេបញ្ជាការកងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ បាន​ចាត់​អោយកម្លាំងកងរាជអាវុធហត្ថ ចុះទៅកាន់មូលដ្ឋាន​នានាក្នុងស្រុកព្រៃនប់ ដែលកំពុងទទួលរងផលប៉ះពាល់ពីជំនន់​ទឹកភ្លៀង ដេីម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋនាព្រឹក​ថ្ងៃ​ទី​១​៧​ខែ​សីហា​ឆ្នាំ​២០១៧​នេះ ​។បើតាមមន្ត្រីកងរាជអាវុធហត្ថនៅប្រចាំការតាមមូលដ្ឋានដែលមានជំនន់ទឹកភ្លៀងអោយដឹងថា គិតមកត្រឹមវេលាថ្ងៃត្រង់ថ្ងៃ១៧សីហា២០១៧នេះ មានផ្ទះប្រជាពលរដ្ឋខ្លះនិងកន្លែងចិញ្ចឹមសត្វមួយចំនួនបានលិចលង់ ដូចជាកន្លែងចិញ្ចឹមជ្រូកមួយកន្លែងដែលមានម្ចាស់ឈ្មោះ សិទ្ធិចាន់ សេរី ភេទស្រី អាយុ៤០ឆ្នាំ នៅតាមផ្លូវសម្តេចសង្ឃទេព វង្សដែលមានជ្រូកសរុប១១៥ក្បាល ត្រូវបានកងរាជអាវុធហត្ថ ជួយរំដោះដឹកចេញរកទីទីទួលសុវត្ថិភាព៕

កម្លាំងនគរបាលខេត្តព្រះសីហនុបានចុះទៅដល់គោលដៅដែលមានជំនន់ទឹកភ្លៀងហើយនៅស្រុកព្រៃនប់ត្រៀមសង្គ្រោះប្រជាពលរដ្ឋ

August 17, 2017 Huy Bunleng 0

ខេត្ត​ព្រះសីហនុ-លោក​ឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ បាន​ចាត់​ឲ្យ​ស្នងការរងនិងមន្ត្រីនគរបាល​ព្រមទាំងផ្នែកពេទ្យ ចុះទៅកាន់មូលដ្ឋាន​នានាក្នុងស្រុកព្រៃនប់ ដែលកំពុងទទួលរងផលប៉ះពាល់ពីជំនន់​ទឹកភ្លៀង ដេីម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ នាព្រឹក​ថ្ងៃ​ទី​១​៧​ខែ​សីហា​ឆ្នាំ​២០១៧​នេះ​។បើតាមមន្ត្រីនគរបាលដែលនៅប្រចាំការតាមមូលដ្ឋានដែលមានជំនន់ទឹកភ្លៀងអោយដឹងថា គិតមកត្រឹមវេលាថ្ងៃត្រង់ថ្ងៃ១៧សីហា២០១៧នេះស្ថាន​ភាព​ទឹក​ជំនន់​ មិន​មាន​គ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ​នោះ​ទេ​ បើទោះមានផ្ទះប្រជាពលរដ្ឋខ្លះទឹក​បានជន់ឡើង​ចូល​ផ្ទះ​ក៍ដោយ៕

អភិបាលខេត្តព្រះសីហនុចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅស្រុកព្រៃនប់

August 17, 2017 Huy Bunleng 0

ខេត្តព្រះសីហនុ-នៅព្រឹកថ្ងៃ១៧សីហា២០១៧នេះ ឯកឧត្តមយន្ត មីនអភិបាលខេត្តព្រះសីហនុបានដឹកនាំមន្ត្រីចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅស្រុកព្រៃនប់ ដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនប្រជាពលរដ្ឋ ក្នុងនោះកម្លាំងសមត្ថកិច្ចគ្រប់ផ្នែកក៍បានចុះទៅប្រចាំការតាមតំបន់ដែលជន់លិច ដើម្បីត្រៀមជួយប្រជាពលរដ្ឋ ។ជំនន់ទឹកភ្លៀងកំពុងជន់លិចនៅតាមផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ តំបន់ទីប្រជុំជន និងភូមិដ្ឋានប្រជាពលរដ្ឋច្រើនកន្លែងតាមបណ្តាឃុំមួយចំនួន៕

តំបន់មួយចំនួននៅតាមផ្លូវជាតិលេខ៣ក្នុងខេត្តព្រះសីហនុជន់លិចដោយជំនន់ទឹកភ្លៀង

August 17, 2017 Huy Bunleng 0

ស្រុកព្រៃនប់-មន្ត្រីមូលដ្ឋានក្នុងស្រុកព្រៃនប់ថ្លែងថា នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ ដោយសារ ភ្លៀងបានធ្លាក់ជោគជាំ ស្ថានភាពទឹកបានឡើងខ្លាំង លិចហូរកាត់ថ្នល់មួយផ្នែកលើផ្លូវជាតិ៣ ក្នុងឃុំទឹកថ្លា, ឃុំទឹកល្អក់, ឃុំសាមគី្គ និងឃុំមួយចំនួនទៀត តាមផ្លូវជាតិលេខ៤ ក្នុងស្រុកព្រៃនប់ ព្រមទាំងផ្ទះប្រជាពលរដ្ឋមួយចំនួនកំពុងរងផលប៉ះពាល់ ប៉ុន្តែចរាចរណ៍នៅដំណើរការធម្មតាមិនទាន់កាត់ផ្តាច់ទេ គិតត្រឹមម៉ោងជិត១០ព្រឹកថ្ងៃ១៧សីហានេះ។ ក្នុងស្ថានភាពអាកាសធាតុបែបនេះ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុមានប្រសាសន៍អោយដឹងថា សមត្ថកិច្ចគ្រប់ផ្នែកនៅមូលដ្ឋានកំពុងឈរជើងនៅកន្លែងដែលរងគ្រោះ ផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសក្មេងៗ […]

រដ្ឋបាលខេត្តព្រះសីហនុអំពាវនាវអោយអ្នកនេសាទសមុទ្របង្កើនការប្រុងប្រយត្ន័ពីអាកាសធាតុ

August 17, 2017 Huy Bunleng 0

ខេត្តព្រះសីហនុ-រដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវអោយអ្នកនេសាទសមុទ្របង្កើនការប្រុងប្រយត្ន័ ចំពោះស្ថានភាពអាកាសធាតុដែលសមុទ្រមានភ្លៀង ខ្យល់និងរលកខ្លាំង ដូចដែលក្រសួងធនធានទឹកនិងឧត្តុនិយមប្រកាសជូនដំណឹងជាសាធារណៈរួចមកហើយ។ការអំពាវនាវរបស់រដ្ឋបាលខេត្ត ធ្វើឡើងដើម្បីបង្ការពីគ្រោះថ្នាក់លិចទូកនេសាទដូចដែលធ្លាប់មានកន្លងមក បណ្តាលអោយមានកម្មករទូកនេសាទមួយចំនួនរងគ្រោះដល់ជីវិតផងដែរ៕