ភ្ញៀវទេសចរណ៍ទៅលេងកោះកើនឡើងវិញនាចុងសប្តាហ៍នេះ ក្រោយអាកាសធាតុល្អ

October 22, 2017 Huy Bunleng 0

ក្រុងព្រះសីហនុ-សេចក្តីរាយការណ៍ពីប្រតិបត្តិករទេសចរណ៍ និងសមត្ថកិច្ចដែលប្រចាំការ ការពារសុវត្ថិភាពអ្នកទេសចរណ៍នៅតាមកំពង់ផែទេសចរណ៍នៅក្រុងព្រះសីហនុអោយPNNដឹងនៅព្រឹកថ្ងៃទី២២តុលា២០១៧នេះថា ក្រោយពេលអាកាសធាតុល្អឡើងវិញ នាចុងសប្តាហ៍នេះចំនួនអ្នកធ្វើដំណើរទៅតាមបណ្តាកោះនានា ក្នុងនោះមានទាំងអ្នកទេសចរណ៍ជាតិ ទេសចរណ៍បរទេសដែលទៅលេងកោះនិងអ្នកធ្វើអាជីវកម្មផ្សេងៗ ចេញ ចូលទៅកោះផងនោះ បានកើនឡើងច្រើនចន្លោះពីជិត១០០០នាក់ ទៅដល់ជាង១០០០នាក់ ក្នុងមួយថ្ងៃ។ ជាមួយគ្នានេះ បើតាមតំណាងប្រតិបត្តិករទេសចរណ៍ដែលPNNបានសម្ភាសន៍ប្រាប់ថាតម្លៃសំបុត្រភ្ញៀវម្នាក់ទៅកោះរ៉ុង ទាំងទៅទាំងមកតម្លៃ២២ដុល្លាអាមេរិក ក្នុងនោះក្រុមហ៊ុនទូកទេសចរណ៍ទទួលបាន២០ដុល្លា និង២ដុល្លាទៀតសម្រាប់ឧបត្ថម្ភទៅរដ្ឋបាលខេត្តព្រះសីហនុដើម្បីរួមចំណែកជួយអភិវឌ្ឍន៍មូលដ្ឋានទេសចរណ៍នៅលើកោះ។ជាមួយគ្នានេះឯកឧត្តមយន្ត មីនអភិបាលខេត្តព្រះសីហនុមានប្រសាសន៍អោយPNN ដឹងដែរថា រដ្ឋបាលខេត្ត បានលើកសរសើរដល់បណ្តាក្រុមហ៊ុនទេសចរណ៍ឯកជននានា ដែលធ្វើអាជីវកម្មប្រកបដោយគុណភាព ការផ្តល់សេវាល្អជូនភ្ញៀវទេសចរណ៍ និងអរគុណដល់ភ្ញៀវទេសចរណ៍ដែលមកលេងកំសាន្តខេត្តព្រះសីហនុ ដោយចាត់ទុកថាជាផ្នែកមួយដ៍សំខាន់សម្រាប់ការរួមចំណែកបង្កើនប្រាក់ចំណូលជូនពលរដ្ឋនិងអភិវឌ្ឍន៍ខេត្តព្រះសីហនុផងដែរ៕

កំពតកំពូលដួងចិត្ត នៅតែជាតំបន់ទាក់ទាញទេសចរណ៍ដ៍មានសក្តានុពល

October 11, 2017 Huy Bunleng 0

ខេត្តកំពត-បច្ចុប្បន្ននេះ រដ្ឋបាលខេត្តកំពតកំពុងកសាងនិងពង្រីកសោភណ្ឌ័ភាពហេដ្ឋារចនាសម្ពន្ធ័នានា ដើម្បីទាក់ទាញអ្នកទេសចរណ៍មកលេងកំសាន្ត ជាពិសេសនៅក្នុងក្រុងកំពតផ្ទាល់។ បើតាមមន្ត្រីខេត្តថ្លែងថា ឆ្នាំ២០១៧នេះបុណ្យសមុទ្រនិងធ្វើនៅខេត្តកែប និងថាដោយសារតែខេត្តកំពតនិងខេត្តកែបនៅជាប់ជិតគ្នា ប្រាកដជាមានអ្នកទេសចរណ៍ជាតិ អន្តរជាតិច្រើនមកលេងកំសាន្តបុណ្យសមុទ្រនៅខេត្តកែប ដោយឆ្លងកាត់តាមខេត្តកំពត ឬក៍បន្តកំសាន្តក្នុងខេត្តកំពតច្រើនផងដែរ។ ជាមួយនិងសក្តានុពលពីធម្មជាតិខ្លះ និងការកសាងសោភណ្ឌ័ភាពថ្មីបន្ថែមខ្លះ ដូចជាការជិះទូកមើលអំពិលអំពែកពេលយប់នៅព្រែកកំពង់បាយ ការទស្សនាស្ពាននិងសំណង់សល់ពីសមយ័បារាំង ព្រមទាំងរមណីយ៍ដ្ឋានធម្មជាតិច្រើនកន្លែងទៀត បូករួមទាំងភាពញញឹមរាក់ទាក់របស់អ្នកខេត្តកំពតផងនោះ រដ្ឋបាលខេត្តកំពតរំពឹងទុកថា ទីក្រុងដែលមានប្រវត្តិចំណាស់យូរលង់មួយនេះនាប៉ែកតំបន់ឆ្នេររបស់ប្រទេសកម្ពុជា នៅតែជាកន្លែងទាក់ទាញទេសចរណ៍ដ៍សំខាន់បំផុត៕

រយៈពេល៣ថ្ងៃបុណ្យភ្ជុំបិណ្ឌមានទេសចរណ៍ជាង៩មុឺននាក់មកលេងខេត្តព្រះសីហនុ

September 21, 2017 Huy Bunleng 0

ខេត្តព្រះសីហនុ-ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុអោយដឹងថា នារដូវបុណ្យភ្ជុំបិណ្ឌនេះបើគិតរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ១៩ដល់២១កញ្ញា២០១៧ មានអ្នកទេសចរណ៍ជាតិនិងបរទេសមកលេងកំសាន្តក្នុងខេត្តព្រះសីហនុចំនួនជាង៩មុឺននាក់ ក្នុងនោះថ្ងៃទី១៩កញ្ញាមានអ្នកទេសចរណ៍ចំនួន៣០ ០០០នាក់ នៅថ្ងៃទី២០កញ្ញា មានអ្នកទេសចរណ៍ចំនួន៣៨ ០០០នាក់និងនៅថ្ងៃទី២១កញ្ញា២០១៧នេះមានអ្នកទេសចរណ៍ចំនួន២៤ ០០០នាក់ ក្នុងនោះភ្ញៀវខ្លះចូលមកខេត្តព្រះសីហនុតាមរថយន្ត ខ្លះទៀតចូលមកតាមយន្តហោះ ចុះចតអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ(កងកេង) ហើយកន្លែងដែល ភ្ញៀវទៅកំសាន្តមានដូចជាតំបន់ឆ្នេរសមុទ្រ តំបន់កោះ និងរមណីយ៍ដ្ឋានទឹកធ្លាក់ក្បាលឆាយជាដើម៕

គំរូប្លង់អភិវឌ្ឍន៍តំបន់បឹងព្រែកទប់ដែលរដ្ឋបាលខេត្តកំពុងដំណើរការរៀបចំ

August 1, 2017 Huy Bunleng 0

ក្រុងព្រះសីហនុ-រដ្ឋបាលខេត្តព្រះសីហនុបានបង្ហាញគំរូប្លង់អភិវឌ្ឍន៍តំបន់បឹងព្រែកទប់ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលរដ្ឋបាលខេត្តកំពុងដំណើរការរៀបចំទុកជាសម្បត្តិសាធារណៈ។យោងតាមFacebook ផ្លូវការរបស់ឯកឧត្តមយន្ត មីនអភិបាលខេត្តព្រះសីហនុអោយដឹងថា រដ្ឋបាលខេត្តនឹងរៀបចំតំបន់បឹងព្រែកទប់អោយទៅជាទីរមណីយ៍ដ្ឋានមួយសម្រាប់ប្រជាពលរដ្ឋកំសាន្ត ក្នុងនោះសកម្មភាពរៀបចំកំពុងដំណើរការជាបន្តបន្ទាប់៕

អាកាសធាតុព្រឹកថ្ងៃអាទិត្យនេះស្រឡះល្អអំណោយផលដល់វិសយ័ទេសចរណ៍និងកិច្ចការសង្គមផ្សេងៗ

July 30, 2017 Huy Bunleng 0

ក្រុងព្រះសីហនុ-អាកាសធាតុព្រឹកថ្ងៃអាទិត្យនេះ(30.07.2017)ស្រឡះល្អអំណោយផលដល់វិសយ័ទេសចរណ៍និងកិច្ចការសង្គមផ្សេងៗ៕

ក្រុមហ៊ុន ជី.ធី.វី.សុី ប៊ូត កម្ពុជា នឹងដាក់អោយដំណើរការទូកដឹកភ្ញៀវទេសចរណ៍ល្បឿនមធ្យមមួយបែបទៀតតម្រូវតាមចំណង់ចំណូលចិត្តភ្ញៀវ

July 29, 2017 Huy Bunleng 0

ខេត្តព្រះសីហនុ-លោកឧកញ៉ាទៀ វិចិត្រនាយកក្រុមហ៊ុនក្រុមហ៊ុន ជី.ធី.វី.សុី ប៊ូត កម្ពុជា (G.T.V.C BOAT CAMBODIA)មានប្រសាសន៍អោយដឹងនៅថ្ងៃ២៩កក្កដា២០១៧នេះថា ក្រៅពីសេវាទូកដឹកទេសចរណ៍ល្បឿនលឿននាពេលបច្ចុប្បន្ន នៅពេលឆាប់ៗខាងមុខនេះក្រុមហ៊ុន ជី.ធី.វី.សុី ប៊ូត កម្ពុជា នឹងដាក់អោយដំណើរការទូកដឹកភ្ញៀវទេសចរណ៍ល្បឿនមធ្យមមួយបែបទៀតដើម្បីតម្រូវតាមចំណង់ចំណូលចិត្តភ្ញៀវទេសចរណ៍។បើតាមលោកឧកញ៉ាបញ្ជាក់ថា ទូកដឹកទេសចរណ៍ប្រភេទនេះរត់ក្នុងល្បឿនប្រមាណជាង១០ម៉ៃយ៍ក្នុងមួយម៉ោង បំពាក់ទៅដោយឧបករណ៍ប្រពន្ធ័សុវត្ថិភាព មានការពិនិត្យបច្ចេកទេសត្រឹមត្រូវពីមន្ត្រីជំនាញពាក់ពន្ធ័សម្រាប់អ្នកទេសចរណ៍ជិះកំសាន្តតាមសមុទ្រនិងកោះនានា ។មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ថ្លែគាំទ្រចំពោះការដាក់អោយដំណើរនូវប្រភេទទូកដឹកទេសចរណ៍ទំនើបៗ ទាំងល្បឿនលឿនទាំងល្បឿនមធ្យមឬយឺតសម្រាប់តម្រូវចំណង់ចំណូលចិត្តភ្ញៀវ និងថាសេវាកម្មចម្រុះបែបនេះគឺជាការទាក់ទាញអ្នកទេសចរណ៍អោយមកលេងកំសាន្តខេត្តព្រះសីហនុកាន់តែច្រើនឡើង៕

ចេតីយ៍ឃុនឆាងឃុនផែននៅក្រុងខេមរៈភូមិន្ទខេត្តកោះកុង

July 27, 2017 Huy Bunleng 0

ខេត្តកោះកុង-ចេតីយ៍ឃុនឆាងឃុនផែនដែលតាំងនៅក្នុងព្រែកដៃសមុទ្រ ក្នុងក្រុងខេមរៈភូមិន្ទខេត្តកោះកុង ជាការរំលឹកអំពីប្រវត្តិរឿងឃុនឆាងឃុនផែនផង និងជារមណីយ៍ដ្ឋានទេសចរណ៍នាបច្ចុប្បន្នកាលផង៕

វត្ថុអនុស្សាវរីយ៍ធ្វើពីសំបកខ្យងតៃសាកនៅក្រុងព្រះសីហនុសម្រាប់អ្នកទេសចរណ៍

July 16, 2017 Huy Bunleng 0

ក្រុងព្រះសីហនុ-វត្ថុអនុស្សាវរីយ៍ធ្វើពីសំបកខ្យងឬផ្កាថ្មតៃសាកនៅក្រុងព្រះសីហនុសម្រាប់លក់ជូនអ្នកទេសចរណ៍។អាជីវកម្មមួយនេះ ធ្វើអោយពលរដ្ឋមួយចំនួនមានមុខរបរប្រចាំថ្ងៃផងដែរ។ទោះជាយ៉ាងនេះក្តីមន្ត្រីជំនាញបានចេញបំរាមហាមឃាត់មិនអោយពលរដ្ឋយក ផ្កាថ្មឫសត្វសមុទ្រមានជីវិតមកឆ្នៃជាវត្ថុអនុស្សាវរីយ៍នេះឡើយ៕

អាកាសធាតុល្អនៅខេត្តព្រះសីហនុអំណោយផលដល់វិសយ័ទេសចរណ៍

June 13, 2017 Huy Bunleng 0

ខេត្តព្រះសីហនុ-អាកាសធាតុទូទៅនៅខេត្ត ព្រះសីហនុនាដើមសប្តាហ៍នេះ ពិសេនៅថ្ងៃ១៣មិថុនា២០១៧ ផ្ទៃមេឃ មាន ស្ថានភាព ស្រឡះ និង មិនមាន ព្យុះភ្លៀង បោកបក់ ទាំង នៅលើ ដីគោក និង នៅលើ ដី កោះ នានា ។ ប្រតិបត្តិ ករ ទេសចរណ៍ បំរើ វិស័យ […]