ពិធីប្រកាសផ្លាស់ប្តូរនិងតែងតាំងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ

October 9, 2017 Huy Bunleng 0

ខេត្តព្រះសីហនុ-រសៀលថ្ងៃទី៩តុលា២០១៧នេះ ឯកឧត្តម នាយឧត្តមសេនីយ៍មាស សុភាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទព័ជើងគោក និងឯកឧត្តមយន្ត មីនអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្លាស់ប្តូរនិងតែងតាំងមុខតំណែងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ ក្នុងនោះតែងតាំងលោកឧត្តមសេនីយ៍ត្រីសាវិន វិបុល អតីតមេបញ្ជាការរងតំបន់សឹករងខេត្តព្រះសីហនុ ទៅជាមេបញ្ជាការតំបន់សឹករងខេត្តព្រះសីហនុ ជំនួសលោកឧត្តមសេនីយ៍ត្រីសុខ សាកល អតីតមេបញ្ជាការ ដែលត្រូវបានតម្លើងតួនាទីជាមេបញ្ជាការរងយោធភូមិភាគទី៣៕

ថ្នាក់ដឹកនាំខេត្តព្រះសីហនុដង្ហែរអង្គកឋិនទានប្រគេនព្រះសង្ឃវត្តព្រៃនប់

October 7, 2017 Huy Bunleng 0

ស្រុកព្រៃនប់ -នៅព្រឹកថ្ងៃទី០៧ខែតុលា២០១៧នេះ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម យន្ត មីនអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីរាជការគ្រប់មន្ទីរការិយាល័យ អង្គភាពជុំវិញខេត្ត ដង្ហែរអង្គឋិនទានជារួមទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាកន្លងមក ដោយចាប់ផ្តើមជាដំបូងចេញពីវត្តព្រៃនប់ ឃុំ/ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។បើតាមឯកឧត្តមយន្ត មីនមានប្រសាសន៍ថា បច្ចយ័សរុបដែលកើតចេញពីអង្គកឋិនទានជារួមនេះមានចំនួន១៥២លានរៀល ក្នុងនោះខេត្តបានប្រគេនព្រះសង្ឃវត្តព្រៃនប់ចំនួន៥០លានរៀល។ចំណែកបច្ចយ័ដែលនៅសល់ចំនួន១០២លានរៀលទៀត ខេត្តនឹងទុកយកទៅចាត់ចែងប្រគេនព្រះសង្ឃតាមបណ្តាវត្តមួយចំនួនទៀតក្នុងខេត្តព្រះសីហនុ  ពេលវត្តនោះប្រារព្ធពិធីបុណ្យកឋិនទានឆ្នាំនេះ៕

សមត្ថកិច្ចកម្ពុជានិងប៉ូលីសអន្តរជាតិចិនសហការឃាត់ខ្លួនជនជាតិចិនជាង១០០នាក់ដែលស្នាក់នៅគ្មានលិខិតស្នាមក្នុងក្រុងព្រះសីហនុ

October 5, 2017 Huy Bunleng 0

ខេត្តព្រះសីហនុ-(ដំណឹងបឋម) សមត្ថកិច្ចខេត្តព្រះសីហនុថ្លែងថា  នៅថ្ងៃទី៥តុលា២០១៧នេះ កម្លាំងនគរបាលនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃដឹកនាំដោយលោកវរសេនីយ៍ឯក យឹម ឡាលី សហកាជាមួយ ប៉ូលីស អន្តរជាតិចិននិងអជ្ញាធរដែនដីខេត្តព្រះសីហនុ ដឹកនាំដោយលោកលឹម ប៊ុនហេង ព្រះរាជអាជ្ញា រងអមសាលាដំបូងខេត្ត បានចុះទៅឃាត់ខ្លួនជនជាតិចិន ដែលសមត្ថកិច្ចអះអាងថាស្នាក់នៅតាមទីតាំងមួយចំនួនក្នុងក្រុងព្រះសីហនុគ្មានលិខិតស្នាមច្បាស់លាស់។បើតាមរបាយការណ៍បឋមរបស់នគរបាលខេត្តព្រះសីហនុអោយដឹងថា នៅចំណុចកាសុីណូដាយមិនសុី សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនបានចំនួន៨៤នាក់ ស្រី១៣នាក់​​ និងនៅកាស៊ីណូ ហ្គោឌិនរ៉ូយាល់ សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនបានចំនួន ៦៣នាក់ ។ សមត្ថកិច្ចបានបង្ហើបអោយដឹងដែរថា […]

រដ្ឋបាលខេត្តព្រះសីហនុចុះពិនិត្យណែនាំបន្ថែមអំពីការហាមឃាត់រថយន្តធំមិនអោយចូលក្រុងពេលថ្ងៃ

October 5, 2017 Huy Bunleng 0

ខេត្ត​ព្រះសីហនុ -រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី​5 ខែ​តុលា​ ឆ្នាំ​2017​ បាន​ចុះ​ត្រួតពិនិត្យ​ដោយ​ផ្ទាល់​ ចំពោះ​ការអនុវត្តន៍​សេចក្ដី​ជូនដំណឹង​របស់​សាលា​ខេត្ត​ព្រះសីហនុ​ ស្តីពី​ ការហាមឃាត់​ រថយន្ត​ដឹកជញ្ជូន​ធុនធំ​ ​ធ្វើចរាចរណ៍​ ក្នុង​ទីប្រជុំជន​ និង​ ការ​លាងសំអាត​កង់​ និង​តួ​រថយន្ត​ដឹកដី​ មុន​ធ្វេី​ចរាចរណ៍​លេី​ផ្លូវ​សាធារណៈ​ ក្នុង​ក្រុងព្រះសីហនុ​។ ការ​ចុះ​អនុវត្តន៍​នេះ​ ដឹកនាំ​ដោយ​លោក​ ជា​ វិជ្ជាក់ អភិបាល​រង​ខេត្ត​ព្រះសីហនុ​  ព្រមទាំង​មន្ទីរ​ អង្គភាព​ពាក់ព័ន្ធ​ ​ នៅ​ចំណុច​វិថី​ផែ​ […]

អជ្ញាធរជម្លៀសពលរដ្ឋចេញពីកន្លែងដោះយកគ្រាប់គីមីរបស់អាមេរិកនៅក្នុងខេត្តស្វាយរៀង

October 4, 2017 Huy Bunleng 0

ខេត្តស្វាយរៀង-អជ្ញាធរបានជម្លៀសប្រជាពលរដ្ឋចេញពីលំនៅដ្ឋានជុំវិញទីតាំងដោះគ្រាប់បែកអាមេរិកកាំងដែលទម្លាក់កាលពីទស្សវត្សទី៧០នៅចំណុចវត្តគគី ឃុំគគីស្រុករមាសហែក ខេត្តស្វាយរៀងចាប់តាំងពីថ្ងៃទី៣និងបន្តដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ ដើម្បីការពារសុវត្ថិភាព។ ក្រុមការងារPNN រាយការណ៍ថាបើយោងតាមលោកស្រី កឹម សំអឿនមេឃុំគគី មានប្រសាសន៍ថា ការជម្លៀសពលរដ្ឋជុំវិញទីតាំងមានចំនួនពីរភូមិ គឺភូមិគគី និងភូមិត្រពាំងស្គន់ ចំនួន ២១៤គ្រួសារ ប្រមាណជាង៨០០នាក់ទាំងមនុស្សចាស់ និងកូនក្មេង។ ហើយក្នុងពេលជម្លៀស គណៈកម្មការដោះគ្រាប់បែកគីមីនេះ បានចែកបាយកញ្ចប់ជូនពលរដ្ឋដែលត្រូវជម្លៀសផងដែរ។ លោកស្រីបន្តថា ការជម្លៀសនេះធ្វើឡើងចាប់តាំងពីម៉ោង០៧ព្រឹក រហូតដល់ម៉ោង ០៣រសៀល […]

នាវាកងទព័ជើងទឹកចិនចាកចេញពីកំពង់ផែក្រុងព្រះសីហនុវិញហើយក្រោយចប់ទស្សនកិច្ច៤ថ្ងៃនៅកម្ពុជា

October 3, 2017 Huy Bunleng 0

ខេត្តព្រះសីហនុ-នាវាកងទព័ជើងទឹកនៃកងទព័រំដោះប្រជាជនចិនចំនួន៣គ្រឿង ក្នុងនោះមាននាវាលេខ១៥០ លេខ៥៣២និងលេខ៨៩០ បានចាកចេញពីកំពង់ផែក្រុងព្រះសីហនុ វិញហើយ នៅព្រឹកថ្ងៃ៣តុលា២០១៧នេះ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចជាមិត្តភាពមកកម្ពុជារយៈពេល៤ថ្ងៃចាប់ថ្ងៃ៣០កញ្ញា២០១៧។មន្ត្រីកងទព័ជើងទឹកកម្ពុជា មានប្រសាសន៍ថា ការចូលចតរបស់នាវាកងទព័ជើងទឹកនៃកងទព័រំដោះប្រជាជនចិនរយៈពេល៤ថ្ងៃកន្លងមកនេះ គឺជាដំណើរទស្សនកិច្ចធម្មតាដូចដែលធ្លាប់ធ្វើកន្លងមក និងមិនខុសប្លែកពីនាវាកងទព័ជើងទឹកបណ្តាប្រទេសផ្សេងៗដូចជាសហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុនឬប្រទេសឥណ្ឌាជាដើមដែលធ្លាប់បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ កន្លងមក សម្រាប់បង្កើនកិច្ចសហប្រតិបត្តិការជាមិត្តភាពជាមួយគ្នា៕

កងទព័ជើងទឹកកម្ពុជានិងកងនាវាជើងទឹកចិនហ្វឹកហាត់បច្ចេកទេសសង្គ្រោះ

October 2, 2017 Huy Bunleng 0

ខេត្តព្រះសីហនុ-នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ កងទ័ពជើងទឹកមូលដ្ឋានសមុទ្រចំនួន៣០នាក់ ដឹកនាំដោយ ឧត្តមនាវីត្រី អ៊ិន សុខេមរា នឹង ឧត្តមនាវីត្រី កង រ៉េតរំដួល នាយសេនាធិការរង បានចូលរួមធ្វើលំហាត់ហ្វឹកហ្វឺន ស្តីពីរបៀបពន្លត់អគ្គីភ័យ និង នាំផ្លូវ នាវា នៅលើនាវាចម្បាំង កងទ័ពជើងទឹករំដោះប្រជាជនចិន ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកប្រទេសទាំងពីរ៕

នាវាកងទព័ជើងទឹកប្រទេសចិន៣គ្រឿងចូលចតកំពង់ផែក្រុងព្រះសីហនុសម្រាប់ដំណើរទស្សនកិច្ចនៅកម្ពុជា៤ថ្ងៃ

September 30, 2017 Huy Bunleng 0

ខេត្តព្រះសីហនុ-ដូចការគ្រោងទុក នៅព្រឹកថ្ងៃ៣០កញ្ញា២០១៧នេះ នាវាកងទព័ជើងទឹកនៃកងទព័រំដោះប្រជាជនចិនចំនួន៣គ្រឿង ក្នុងនោះមាននាវាលេខ១៥០ លេខ៥៣២និងលេខ៨៩០ បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ សម្រាប់ដំណើរទស្សនកិច្ចជាមិត្តភាពមកកម្ពុជារយៈពេល៤ថ្ងៃដែលនិងបញ្ចប់នៅថ្ងៃទី៣ខែតុលាឆ្នាំ២០១៧។មន្ត្រីកងទព័ជើងទឹកកម្ពុជាដែលមានវត្តមានទទួលបដិសណ្ឋារកិច្ចប្រតិភូនៅកំពង់ផែក្រុងព្រះសីហនុមានប្រសាសន៍ថា ការចូលចតរបស់នាវាកងទព័ជើងទឹកនៃកងទព័រំដោះប្រជាជនចិននាពេលនេះ គឺជាដំណើរទស្សនកិច្ចធម្មតាដូចដែលធ្លាប់ធ្វើកន្លងមក និងមិនខុសប្លែកពីនាវាកងទព័ជើងទឹកបណ្តាប្រទេសផ្សេងៗដូចជាសហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុនឬប្រទេសឥណ្ឌាជាដើមដែលធ្លាប់បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ កន្លងមក សម្រាប់បង្កើនកិច្ចសហប្រតិបត្តិការជាមិត្តភាពជាមួយកងទព័ជើងទឹកកម្ពុជានិងប្រជាជនកម្ពុជា៕

លោកឧកញ៉ាទៀ វិចិត្រព្រលែងសត្វល្មិចឬអណ្តើកសមុទ្រ១០ក្បាលនៅឆ្នេរឋានសួគ៍កោះរ៉ុង

September 29, 2017 Huy Bunleng 0

ខេត្តព្រះសីហនុ-រសៀលថ្ងៃទី 29.09.2017 នេះលោកឧកញ៉ា ទៀ វិចិត្របាននាំយកសត្វល្មិច ឬ អណ្តើកសមុទ្រ  ចំនួន 10 ក្បាល ទៅព្រលែងចូលទៅសមុទ្រធម្មជាតិវិញ នៅឆ្នេរឋានសួគ៍ សមុទ្រកោះរ៉ុង ដើម្បីចូលរួមអភិរក្សការពារសមុទ្រកម្រ។ បើតាមលោកឧកញ៉ាទៀ វិចិត្រមានប្រសាសន៍ថា លើកនេះមានសត្វល្មិចឬអណ្តើកសមុទ្ររហូតទៅដល់10ក្បាល ដែលខ្លះមានទម្ងន់រហូតទៅដល់ជាង50kg ត្រូវបាននាំយកទៅព្រលែង ក្រោយពីសុំចែកទិញពីអ្នកនេសាទ ខណៈពេលដែលកន្លងមកក៍មានការព្រលលែងដូចគ្នាត្រឹមមួយឬពីរក្បាលប៉ុណ្ណោះជាបន្តបន្ទាប់។ការព្រលែងអណ្តើកសមុទ្រច្រើនក្បាលលើកនេះ លោកឧកញ៉ាទៀ វិចិត្របានចាត់ទុកជាសារបំផុសចលនាអោយមានការចូលរួមទប់ស្កាត់ ការពារមិនអោយមានការជួញដូរទៅកាន់ប្រទេសជិតខាងឬសម្លាប់យកធ្វើជាអាហារនូវប្រភេទសត្វសមុទ្រដ៍កម្រគ្រប់ប្រភេទ៕

មន្រ្តី​នគរបាល​ចំនួន​១៧១នាក់​មក​ពី​ស្រុកចំនួន៣​ និង​ការិយាល័យ​ជំនាញ​ ទទួលការបំពាក់​ឋានន្តរ​ស័ក្តិ​

September 28, 2017 Huy Bunleng 0

ខេត្តព្រះសីហនុ- នៅព្រឹក​ថ្ងៃ​ទី​២៨ ខែកញ្ញា​ ឆ្នាំ​២០១៧​ នេះ​ មន្ត្រី​នគរបាល​ចំនួន​១៧១នាក់​ មក​ពី​ អធិការ​ដ្ឋាន​នគរបាល​ស្រុក​ ចំនួន​៣​ មាន​ ស្រុក​ព្រៃនប់,​ស្រុក​កំពង់​សិលា,ស្រុក​ស្ទឹង​ហាវ​ និង​ការិយាល័យ​ជំនាញ​ មួយចំនួន​​ ទទួលបានការបំពាក់​ឋានន្តរ​ស័ក្តិ​និងតែងតាំងមុខតំណែង នៅ​សាលា​ស្រុក​ព្រៃនប់។ ពិធី​នេះ​ប្រព្រឹត្ត​ទៅក្រោម​អធិបតីភាព​ លោក​ឧត្តម​សេនីយ៍​ត្រី​ជិន​ វិទ្យា​ស្នងការ​រង​ នគរបាល​ខេត្ត​ព្រះសីហនុ​ និង​ លោក​ អក​ សេងហ៊ន អភិបាល​រង​ស្រុក​ព្រៃនប់​។ តាម​ប្រកាស​របស់​អគ្គ​ស្នងការ​ដ្ឋាន​ […]