គ្រូបង្គោលអង្គការម្លប់តាប៉ាងសហការអប់រំយុវជនបន្សាបគ្រឿងញៀននៅអ.ហក្រុងព្រះសីហនុ

June 30, 2017 Huy Bunleng 0

ក្រុងព្រះសីហនុ-ថ្ងៃទី៣០.៦.២០១៧នេះ គ្រូបង្គោលអង្គការម្លប់តាប៉ាង បានសហការ ចុះមកបង្រៀន អប់រំផ្នែកចិត្តសាស្ត្រ ,សិទ្ឋមនុស្ស ,គ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន និងផ្តល់បទពិសោធន៍ថ្មីៗ ដល់យុវជន បន្សាបគ្រឿងញៀន នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ៕

អ្វីខ្លះដែលនៅពីក្រោយការសម្រក់ទឹកភ្នែករបស់អតីតនាយករដ្ឋមន្ត្រីថៃ

June 22, 2017 Huy Bunleng 0

ប្រទេសថៃ- លោកជំទាវយីងឡាក់អតីតនាយករដ្ឋមន្ត្រីថៃសម្រក់ទឹកភ្នែក និងបានចោទសួរខ្លួនឯង ចំពោះរឿងរ៉ាវដែលបានកើតឡើងចំពោះគ្រួសារលោកជំទាវ។ទាំងនេះទំនងជាមានកិច្ចការច្រើនដែលលំបាកនៅពីក្រោយរឿងរ៉ាវគ្រប់យ៉ាង… (ដកស្រង់ពីFacebook)

អគ្គីភយ័ឆេះអាគារកម្ពស់២៧ជាន់នៅប្រទេសអង់គ្លេស

June 14, 2017 Huy Bunleng 0

ប្រទេសអង់គ្លេស-បណ្តាញផ្សព្វផ្សាយអន្តរជាតិផ្សាយនៅថ្ងៃ១៤មិថុនា២០១៧នេះថា អគ្គីភយ័បានឆេះបំផ្លាញអាគារមួយមានកម្ពស់២៧ជាន់មានឈ្មោះថា Grenfell Tower ស្ថិតនៅក្នុងសង្កាត់ North Kensington ភាគខាងលិច ទីក្រុងឡុងដ៍ប្រទេសអង់គ្លេស កាលពីវេលាម៉ោង ១និង១៦នាទីយប់ (ម៉ោងក្នុងតំបន់)។ សមត្ថកិច្ចផ្នែកពន្លត់អគ្គីភ័យមានគ្នាច្រើនជាង២០០នាក់ កំពុងស្ថិតនៅកន្លែងកើតហេតុ ដើម្បីជួយប្រជាជន នៅអគារក្បែរ ខាងអគារកើតហេតុ ជាមួយនឹងការជម្លៀសចេញផងដែរដើម្បីការពារគ្រោះថ្នាក់ ក្រោយអ្នកជំនាញបាន ព្រមានថា អគារកម្ពស់២៧ជាន់នេះអាចនឹងបាក់រលំ។គេនៅមិនទាន់ដឹងពីមូលហេតុ និងមនុស្សរងគ្រោះនៅឡើយ ក្នុងពេលការសង្គ្រោះកំពុងបន្តធ្វើ៕

គេរកឃើញសាកសពជិត៤០នាក់ហើយពីការធ្លាក់យន្តហោះប្រទេសមីយ៉ាន់ម៉ា

June 9, 2017 Huy Bunleng 0

ប្រទេសមីយ៉ាន់ម៉ា-យោងតាមFresh News អោយដឹងថាយន្តហោះយោធាមីយ៉ាន់ម៉ា ដែលមានផ្ទុកមនុស្ស ចំនួន១២២នាក់ ត្រូវបានគេរកឃើញ បន្ទាប់ពីធ្លាក់ក្នុង សមុទ្រ Andaman ដែលមកទល់នឹងរសៀលថ្ងៃសុក្រទី០៩ ខែមិថុនា ឆ្នាំ២០១៧នេះ សាកសពជនរងគ្រោះសរុប ចំនួន ៣៩នាក់ហើយ ត្រូវបានស្រង់ចេញពីទឹកសមុទ្រ។ ខាងក្រោមនេះ ជាព័ត៌មានលម្អិត ពាក់ព័ន្ធនឹងហេតុការណ៍ ធ្លាក់យន្តហោះខាងលើ៖ * ទីតាំងចេញដំណើរ គោលដៅ និងពេលវេលា៖ យន្តហោះយោធា […]

ដំណើរការបោះឆ្នោតឃុំសង្កាត់នៅខេត្តកោះកុង

June 4, 2017 Huy Bunleng 0

ខេត្តកោះកុង-អភិបាលខេត្តកោះកុង ឯកឧត្តម ប៊ុន លើតនិងលោកជំទាវអញ្ជើញបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី4នៅសាលមហោស្រពខេត្ត។មន្ត្រីរៀបចំការបោះឆ្នោតខេត្តអោយដឹងថា បើទោះជាអាកាសធាតុមិនសូវល្អ ប៉ុន្តែមានប្រជាពលរដ្ឋចូលទៅបោះឆ្នោតជាធម្មតា ។ខេត្តកោះកុងមានឃុំ សង្កាត់ចំនួន29 និងមានការិយាល័យបោះឆ្នោតចំនួន179ការិយាល័យ៕

សមត្ថកិច្ចត្រួតពិនិត្យរកអាវុធជាតិផ្ទុះតាមផ្លូវសាធារណៈក្នុងក្រុងព្រះសីហនុ

June 1, 2017 Huy Bunleng 0

ខេត្តព្រះសីហនុ-នគរបាលនិងកង​រាជ​អាវុធហត្ថ ចាប់ដៃគ្នាឆែកឆេរ រកអាវុធជាតិផ្ទុះ​តាមដងផ្លូវសាធារណៈ ដើម្បីការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋកាលពី ល្ងាច ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧​។ បើតាមសមត្ថកិច្ចបញ្ជាក់ថា ការត្រួតពិនិត្យ ឆែកឆេរ រុករក អាវុធជាតិផ្ទុះនៅដងផ្លូវសាធារណៈនេះ ធ្វើឡើងនៅមុខមន្ទីរសុខាភិបាលខេត្តក្នុង សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយបានធ្វើការឆែកឆេរ រថយន្ត ចំនួន ៨៣ គ្រឿង និងម៉ូតូចំនួន៩២ គ្រឿង តែពុំមានសកម្មភាពអ្វី គួរអោយកត់សម្គាល់ឡើយ៕

ព្រះមហាក្សត្រចេញព្រះរាជសារផ្ញើជូនជនរួមជាតិអោយចូលរួមបោះឆ្នោតទាំងអស់គ្នា

June 1, 2017 Huy Bunleng 0

ភ្នំពេញ-ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ចេញព្រះរាជសារផ្ញើជូនជនរួមជាតិអោយទៅចូលរួមបោះឆ្នោតគ្រប់ៗគ្នានៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧៕

ព្រះសង្ឃ៥ប្រទេសក្នុងអនុទន្លេមេគង្គនិមន្តធ្វើធម្មយាត្រាសុំសន្តិភាព

May 29, 2017 Huy Bunleng 0

ខេត្តកោះកុង -នៅវត្តសមទ្ធារាមហៅ(វត្តប៉ាក់ខ្លង)ស្ថិតក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុងកាលពីល្ងាចថ្ងៃទី28ឧសភាឆ្នាំ2017 មានការនិមន្តជួបជុំរបស់ព្រះសង្ឃមកពី5ប្រទេសក្នុងអនុតំបន់ទន្លេមេគង្គរួមមាន ប្រទេសឡាវ វៀតណាម ថៃ កម្ពុជានិងមីយ៉ាន់ម៉ា ដើម្បីដង្ហែរធម្មយាត្រាសុំសុខសន្តិភាព។បើតាមមន្រ្តីសាលាខេត្តកោះកុងបានឲ្យដឹងថា ពិធីដង្ហែរធម្មយាត្រាសុំសន្តិភាពនេះគឺឆ្លងកាត់ព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅកាន់ប្រទេសថៃ ដែលមានព្រះសង្ឃចំនួន70អង្គព្រមទាំងពុទ្ធបរិស័ទ្ធជាច្រើននាក់ចូលរួមផងដែរ។ ក្បួនដង្ហែរធម្មយាត្រានេះ រៀបចំឡើងដោយព្រះគ្រូ ធម្មវរៈណាយ៉ុក ទីប្រឹក្សាព្រះមេគណខេត្តនគររាជសីមានិងជាប្រធានដឹកនាំនិងបណ្ឌិត សុភៈឆ័យរៈភុជង្គ ជាលេខាធិការ ហើយនាព្រឹកថ្ងៃទី29ឧសភាឆ្នាំ2017 ឯកឧត្តមឧ ប៊ុន លើត អភិបាលខេត្តកោះកុងនិងលោកជំទាវព្រមទាំង អភិបាលខេត្តត្រាតនិងគណៈប្រតិភូ អញ្ជើញចូលរួមជាអធិបតី […]

ក្លឹបបាល់ទាត់MAN.UNITEDរបស់អង់គ្លេស លេីកពានUEFA Europa league៕

May 25, 2017 Huy Bunleng 0

បាល់ទាត់ -MAN.UNITEDក្លឹបបាល់ទាត់របស់អង់គ្លេស លេីកពានUEFA Europa league ក្រោយយកឈ្នះក្លឹបA JAX របស់ហូឡង់2-0 ក្នុងការប្រកួតវគ្គផ្តាច់ព្រត្រ័នៅទឹកដីកណ្តាលប្រទេសស៊ុយអែតកាលពីយប់មិញ(24.05.2017)។នេះជាលេីកដំបូងហេីយដែលក្លឹបបាល់ទាត់ MAN.UNITEDរបស់អង់គ្លេស ទទួលបានពានUEFA Europa league ក្នុងពេលដែលក្លឹបបាល់ទាត់យក្សមួយនេះ ស្គាល់ស្ទេីរតែគ្រប់ពាន ទាំងពាននៅក្នុង league អង់គ្លេស ពាននៅleagueក្របខណ្ឌ័ អឺរ៉ុបនិងពិភពលោក៕

មនុស្ស១៩នាក់បានស្លាប់ និងមានមនុស្សប្រមាណជាង៥០នាក់ផ្សេងទៀតរងរបួស៕

May 23, 2017 Huy Bunleng 0

ប្រទេសអង់គ្លេស៖ បណ្តាញផ្សព្វផ្សាយអន្តរជាតិផ្សាយនៅព្រឹកថ្ងៃ២៣ឧសភា២០១៧នេះថា មាន មនុស្ស១៩នាក់បានស្លាប់ និងមានមនុស្សប្រមាណជាង៥០នាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រហារភេរវកម្មបំផ្ទុះគ្រាប់បែក លើកន្លែងប្រគុំតន្រ្តីមួយ ស្ថិតនៅតំបន់ Manchester Arena ក្នុងប្រទេសអង់គ្លេស!!!