ថ្ងៃសីល សុំសុខសប្បាយទាំងអស់គ្នា

June 2, 2017 Huy Bunleng 0

ថ្ងៃនេះ៨កើតខែជេស្ឋ ត្រូវនឹងថ្ងៃ២មិថុនា២០១៧ ជាថ្ងៃឧបោសថសីល ដែលពុទ្ធសាសនិកជនគោរពបូជា។ សូមសេចក្តីសុខក្សេមក្សាន្តមានដល់យើងទាំងអស់គ្នា កុំបីឃ្លាងឃ្លាតឡើយ៕

រូបគំនូររបស់វិចិត្រករខ្មែរយើងនៅតែពេញនិយមមិនសាបសូន្យ

May 29, 2017 Huy Bunleng 0

កម្ពុជា-រូបគំនូរ ដែលជាស្នាដៃវិចិត្រករខ្មែរនៅតែជាទីពេញនិយមរបស់ប្រជាពលរដ្ឋកម្ពុជា ដែលយកមកដាក់តាំងនៅតាមគេហដ្ឋាន សាលលារៀនឬកន្លែងធ្វើការជាដើម បើទោះជាបច្ចុប្បន្ននេះ មានម៉ាសុីនថតរូបល្អៗទំនើបបែបណាក៍ដោយ។អ្វីដែលចូលចិត្តគឺនៅត្រង់ថា គ្រប់រូបគំនូររបស់វិចិត្រករខ្មែរ បានបង្ហាញនិងអោយយើងនឹកឃើញពីទិដ្ឋភាពរស់រវើកអំពីភូមិសាស្ត្រ អត្តសញ្ញាណនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមិនថាទីក្រុងឬស្រុកស្រែចំការ៕