សាខាកាកបាទក្រហមខេត្តព្រះសីហនុឧបត្ថម្ភស្ត្រីគ្រួសារក្រីក្រដែលសម្រាលកូនខ្ចីក្នុងមន្ទីរពេទ្យខេត្ត

October 16, 2017 Huy Bunleng 0

ខេត្តព្រះសីហនុ-កាលពីព្រឹកថ្ងៃទី ១៥ ខែ តុលា ឆ្នាំ២០១៧​ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដឹកនាំដោយ ឯកឧត្តម លូ គឹមឈន់ ប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយ សមាជិកគណៈកម្មាធិការសាខា មន្ត្រីសាខា អនុសាខា បានអញ្ជេីញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្ត ជូនដល់គ្រួសារសំរាលកូនខ្ចី ចំនួន០៦គ្រួសារ ក្នុងនោះក៍មានស្ត្រីឈ្មោះ ខៀវ ដា អាយុ ៣០ […]

ម្ចាស់ឱសថស្ថានចំរើនច័ន្ទលីដាក្រុងព្រះសីហនុ បានផ្តល់កៅអី ដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

July 28, 2017 Huy Bunleng 0

ខេត្តព្រះសីហនុ-ប្រធានមន្ទីរពេទ្យបង្អែកខេត្តអោយដឹងថា នៅថ្ងៃទី28កក្កដា2017 នេះលោកស្រី ចំរើន ច័ន្ទលីដា ម្ចាស់ឱសថស្ថានចំរើនច័ន្ទលីដាក្រុងព្រះសីហនុ បានផ្តល់កៅអីមួយខ្សែមាន៤កៅអី ដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងមន្ទីរពេទ្យ៕

ស្ត្រីអ្នកជម្ងឺក្រីក្រមួយរូបទទួលជំនួយពីសប្បុរសជនក្រុងព្រះសីហនុ

July 20, 2017 Huy Bunleng 0

ក្រុងព្រះសីហនុ-រសៀលថ្ងៃទី២០កក្កដា២០១៧នេះ ក្រុមសប្បុរសធម៍កំពង់ផែ និងដោយមានការរួមចំណែកពីព្រះគ្រូចៅអធិការវត្តឥន្ទញ្ញាណក្រុងព្រះសីហនុផងនោះ បាននាំយកថវិការចំនួន៥០មុឺនរៀល និងគ្រឿងឧបភោគបរិភោគច្រើនមុខទៀតទៅឧបត្ថម្ភជូនស្ត្រីអ្នកជម្ងឺក្រីក្រមួយរូបមានទីលំនៅទំនប់រលក ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។ក្រៅពីនេះក្រុមការងារក៍បានឧបត្ថម្ភបន្ថែមថវិការប្រាំមុឺនរៀលផ្សេងទៀតដល់ស្ត្រីអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយរូបទៀតដែលមានកូនច្រើនមកពីឃុំថ្មសខេត្តកោះកុងផងដែរ៕

រដ្ឋបាលខេត្តអះអាងថានឹងចាត់វិធានការលុបបំបាត់ការបំពុលបរិស្ថាននៅកន្លែងស្តុកកាកស្រាបៀរក្នុងស្រុកព្រៃនប់

June 12, 2017 Huy Bunleng 0

ស្រុកព្រៃនប់-ជុំវិញករណីដែលប្រជាពលរដ្ឋរកអជ្ញាធរជួយដោះស្រាយបញ្ហាក្លិនស្អុយពីកន្លែងស្តុកកាកស្រាបៀរនោះ មន្ត្រីសាលាខេត្តបានចុះទៅពិនិត្យផ្ទាល់នៅព្រឹថ្ងៃ១២មិថុនា២០១៧នេះ ដោយពាំនាំប្រសាសន៍របស់ឯកឧត្តមយន្ត មីនអភិបាលខេត្តព្រះសីហនុ ទៅជម្រាបជូនប្រជាពលរដ្ឋ រស់នៅភូមិវាលធំ ឃុំវាលរេញដែលរងផលបះពាល់ក្លិនស្អុយពីកាកស្រាបៀរទាំងអស់ ថារដ្ឋបាលខេត្តនឹងមានវិធានការបន្ទាន់លើទីតាំងស្តុកកាកបៀរនេះ ដើម្បីបញ្ជៀសនូវក្លិនស្អុយក្នុងពេលឆាប់ៗនេះ​​ ។វិធានការរបស់រដ្ឋបាលខេត្តព្រះសីហនុ ធ្វើឡើងក្រោយមានសំណូមពរពីប្រជាពលរដ្ឋជាង២០គ្រួសារ អោយអជ្ញាធរជួយដោះស្រាយលុបបំបាត់ក្លិនស្អុយ ពីទីតាំងស្តុកកាកស្រាបៀរ ដែលត្រូវបានប្រជាពលរដ្ឋប្តឹងថាបានបង្ករផលប៉ះពាល់ដល់សុខភាពរហូតប៉ះពាល់ដល់ទឹកអណ្តូងក្នុងភូមិប្រើលែងបានទៀតផង៕

រដ្ឋបាលខេត្តព្រះសីហនុអះអាងថានិងចាត់វិធានការដោះស្រាយការបំពុលបរិស្ថានពីកន្លែងស្តុកកាកស្រាបៀរនៅស្រុកព្រៃនប់

June 12, 2017 Huy Bunleng 0

ស្រុកព្រៃនប់-ជុំវិញករណីដែលប្រជាពលរដ្ឋរកអជ្ញាធរជួយដោះស្រាយបញ្ហាក្លិនស្អុយពីកន្លែងស្តុកកាកស្រាបៀរនោះ មន្ត្រីសាលាខេត្តបានចុះទៅពិនិត្យផ្ទាល់នៅព្រឹថ្ងៃ១២មិថុនា២០១៧នេះ ដោយពាំនាំប្រសាសន៍របស់ឯកឧត្តមយន្ត មីនអភិបាលខេត្តព្រះសីហនុ ទៅជម្រាបជូនប្រជាពលរដ្ឋ រស់នៅភូមិវាលធំ ឃុំវាលរេញដែលរងផលបះពាល់ក្លិនស្អុយពីកាកស្រាបៀរទាំងអស់ ថារដ្ឋបាលខេត្តនឹងមានវិធានការបន្ទាន់លើទីតាំងស្តុកកាកបៀរនេះ ដើម្បីបញ្ជៀសនូវក្លិនស្អុយក្នុងពេលឆាប់ៗនេះ​​ ។វិធានការរបស់រដ្ឋបាលខេត្តព្រះសីហនុ ធ្វើឡើងក្រោយមានសំណូមពរពីប្រជាពលរដ្ឋជាង២០គ្រួសារ អោយអជ្ញាធរជួយដោះស្រាយលុបបំបាត់ក្លិនស្អុយ ពីទីតាំងស្តុកកាកស្រាបៀរ ដែលត្រូវបានប្រជាពលរដ្ឋប្តឹងថាបានបង្ករផលប៉ះពាល់ដល់សុខភាពរហូតប៉ះពាល់ដល់ទឹកអណ្តូងក្នុងភូមិប្រើលែងបានទៀតផង៕

ពលរដ្ឋនៅភូមិវាលធំឃុំវាលរេញស្រុកព្រៃនប់ស្នើសុំអជ្ញាធរជួយដោះស្រាយករណីទីតាំងស្តុកកាកស្រាបៀរមួយកន្លែងដែលកំពុងបំពុលបរិស្ថានក្នុងភូមិ

June 11, 2017 Huy Bunleng 0

ខេត្តព្រះសីហនុ-ពលរដ្ឋប្រាប់មកថា ទីតាំងស្តុបកាកស្រាបៀរមួយកន្លែងក្នុងភូមិវាលធំឃុំវាលរេញ ស្រុកព្រៃនប់ កំពុងជះក្លិនស្អុយ បង្ករផលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅក្បែរទីតាំងស្តុកកាក ស្រាបៀរនេះ។បើតាមប្រជាពលរដ្ឋអះអាងថា កន្លែងស្តុកទុកកាកស្រាបៀរនេះពុំទាន់មានម៉ាស៊ីនសម្ងួតឬមានប្រពន្ធ័ការពារបរិស្ថានត្រឹមត្រូវនៅឡើយ ក្នុងនោះប្រជាពលរដ្ឋរងផលប៉ះពាល់ជាង២០គ្រួសារ ដែលរស់នៅក្បែនោះ បានស្នើរកអជ្ញាធរមានសមត្ថកិច្ចនិងផ្នែកពាក់ពន្ធ័ជួយដោះស្រាយបញ្ហានេះផង៕

សំរាមកកស្ទះនៅផ្សារស្រែអំបិលខេត្តកោះកុង ពលរដ្ឋស្នើរកអជ្ញាធរជួយដោះស្រាយ

June 8, 2017 Huy Bunleng 0

ខេត្តកោះកុង -ប្រជាពលរដ្ឋប្រាប់ថា បច្ចុប្បន្នក៏ដូចជារយៈពេលកន្លងមកដែរ បញ្ហាសំរាមនៅផ្សារស្រែអំបិល ឃើញកកស្ទះស្អុយរលួយ ដោយការយឺតយូរក្នុងការប្រមូលសំរាមដឹកយកទៅចោល ដែលជាហេតុធ្វើអោយមានក្លិនស្អុយ ប៉ះពាល់ដល់អ្នកធ្វើដំណើរឆ្លងកាត់ក៏ដូចជាសោភណ្ឌភាព អនាម័យ បរិស្ថាននៅជុំវិញផ្សារ។ ប្រជាពលរដ្ឋបានអោយដឹងបន្ថែមថា សំរាមដែលបានប្រមូលចេញពីផ្សារ គេបានយកមកចាក់គរចោលនៅក្បែររបងវត្តស្រែអំបិលជារៀងរាល់ថ្ងៃ ទុកឡើងស្អុយរលួយយូរៗទើបដឹកយកទៅចោលម្តង។ជុំវិញបញ្ហាខាងលើ អាជីវករនៅផ្សារស្រែអំបិល បានសំណូមពរដល់អជ្ញាធរពាក់ពន្ធ័ មេត្តាចុះត្រួតពិនិត្យនិងមានវិធានការដោះស្រាយបញ្ហាសំរាមកកស្ទះនេះផង៕

បុរសជនបរទេសម្នាក់ស្លាប់ដោយជម្ងឺនៅមន្ទីរពេទ្យបង្អែកខេត្ត

June 1, 2017 Huy Bunleng 0

ខេត្តព្រះសីហនុ-ថ្ងៃទី០១-០៦-២០១៧ វេលាម៉ោង ១៤:២០នាទី នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានករណីជនបរទេសម្នាក់ស្លាប់។ សាកសព ឈ្មោះ MURAT KIZILDAG ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ១៨-០១-១៩៧៦ សញ្ជាតិ តួគី មុខរបរ អ្នកជំនួញ ។ តាមការបញ្ជាក់ពីលោកវេជ្ជៈបណ្ឌិត ហាក់ បញ្ញាវឌ្ឍន៍ ជាគ្រូពេទ្យព្យាបាល បានបញ្ជាក់ថា សាកសព ត្រូវបានមិត្តភក្កិនាំយកមកមន្ទីរពេទ្យតាមរយៈម៉ូតូកង់បី មកដល់មន្ទីរពេទ្យនៅវេលាម៉ោង […]