បើកការប្រកួតកីឡាបាល់ទាត់យុវជនU19ខេត្តព្រះសីហនុ

September 10, 2017 Huy Bunleng 0

ក្រុងព្រះសីហនុ-រសៀលថ្ងៃ អាទិត្យ ទី 10 ខែ កញ្ញា ឆ្នាំ 2017 នៅ មជ្ឈមណ្ឌល កីឡាស្តារក្រោន បានប្រារព្ធបើកកម្មវិធី ប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ យុវជន សន្តិភាព U.19 ខេត្តព្រះសីហនុ ក្រោមវត្តមានលោកឧត្តមសេនីយ៍ទោជួននណារិន្ទ ស្នងការនគបាលខេត្តព្រះសីហនុ លោក Leonando Victorino គ្រូបាល់ទាត់ជំរើសជាតិកម្ពុជា លោក […]

កីឡាការីនីកម្ពុជាផ្នែកប៉េតង់ឈ្នះបានមេដាយមាសនៅកីឡាសុីហ្គែមប្រទេសម៉ាឡេសុី

August 24, 2017 Huy Bunleng 0

កីឡា- អត្តពលិកជម្រើសជាតិកម្ពុជា ផ្នែកកីឡាប៉េតង់ ដណ្តើមបានមេដាយមាស ១គ្រឿងហើយដោយវិរៈកីឡាការិនី កែ ឡេង ចាប់ដៃគូជាមួយ អ៊ុក ស្រីមុំ ក្នុងការផ្តួលកីឡាការិនីថៃ ដោយលទ្ធផល ១៣-១០ ដែលទើបបញ្ចប់នៅរសៀលថ្ងៃ២៤សីហា២០១៧នេះក្នុងព្រឹត្តិការណ៍កីឡា SEA Games 2017 នៅប្រទេសម៉ាឡេស៊ី។(ជយោ! កម្ពុជា)

មហាជនស្នើអជ្ញាធរក្រុងខេមរភូមិន្ទខេត្តកោះកុងជួយមានវិធានការបន្ថែមលើបញ្ហាសត្វគោដែលលែងក្នុងក្រុង

July 14, 2017 Huy Bunleng 0

ខេត្តកោះកុង-មហាជននៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានសំណូមពរតាមរយៈPNN ដល់អាជ្ញាធរក្រុង ជួយមានវិធានការចំពោះអ្នកចិញ្ចឹមគោ ដែលលែងចោលដើរក្នុងទីក្រុង។ មហាជនលើកឡើងថា ជារៀងរាល់ថ្ងៃមិនថា ពេលយប់ឬថ្ងៃ មានហ្វូងគោជាច្រើន ត្រូវបានម្ចាស់លែងចោលពាសវាលពាសកាលនៅកណ្តាលទីប្រជុំជនសំខាន់ៗក្នុងក្រុងដូចជា នៅតាមដងផ្លូវ សួនច្បារសាធារណៈនិងសួនច្បាររង្វង់មូលជាដើម។ មហាជនបានបន្តថា ហ្វូងគោដែលម្ចាស់លែងចោលទាំងនោះ មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សោភ័ណ្ឌភាពទីក្រុងទេ ជួនកាលអាចបង្កឲ្យមាបបញ្ហាគ្រោះថ្នាក់ចរាចរណ៍ថែមទៀតផង៕

ស្វែងយល់ពីកីឡាការីនីសញ្ជាតិ​បារាំង​ដើម​កំណើត​ខ្មែរ​

June 28, 2017 Huy Bunleng 0

កីឡា- កីឡាការីនីសញ្ជាតិ​បារាំង​ដើម​កំណើត​ខ្មែរ​ នាងសាយ ទេវី (Tevi Say) ជា​កីឡាការិនី​ដំបូង​គេ​បង្អស់​នៅ​ប្រទេស​បារាំង​ ដែល​ប្រកួត​ក្នុង​ប្រភេទ​កីឡា​ MMA ។​ដំបូងបង្អស់ ទេវី ផ្ដើមហាត់ក្បាច់គុនចិនកុងហ្វូ មុនចាប់យក MMAកាលពី១៧ឆ្នាំកន្លងទៅ ហើយបានឆ្លងកាត់ប្រកួតជាច្រើនក្នុងអំឡុងពេល៣-៤ឆ្នាំ​ នៅប្រទេសជប៉ុន ក្រោយ​មក​ទើប​ផ្លាស់​ទៅ​រស់នៅប្រទេស​បារាំងវិញ។បច្ចុប្បន្ន​នាង​មាន​អាយុ​៤០​ឆ្នាំ​ ហើយ​កំពុង​បង្វឹក​ក្បាច់គុន​ចម្រុះ​នេះ​ ដល់​សិស្ស​ជាច្រើន​ជាតិ​សាសន៍​នៅ​ក្នុង​ប្រទេស​បារាំង។​ (ប្រភពពីPNN)

សាលារៀនជំពូខ្មៅតំបន់ជនបទក្នុងស្រុកព្រៃនប់ទទួលជំនួយពីអភិបាលខេត្តព្រះសីហនុ

June 21, 2017 Huy Bunleng 0

ស្រុកព្រៃនប់-នៅព្រឹកថ្ងៃទី២១មិថុនា២០១៧ លោកសរ​​ កក្កដាអភិបាលរងស្រុកព្រៃនប់ បាន នាំយកកុំព្យូទ១ឈុតបូកទាំងម៉ាស៊ីនព្រីន១គ្រឿងដែលជាការឧបត្ថម្ភពីឯកឧត្តមយន្ត មីនអភិបាល ខេត្តព្រះសីហនុ យកទៅប្រគល់ជូនសាលារៀនជំម្ពូខ្មៅដែលជាសាលានៅឆ្ងាយពីប្រជុំជន ។ជាមួយគ្នានោះលោកកែវ ឡាយប្រធានមន្ទីអប់រំខេត្ត ក៍បាននាំយកអង្ករ៣បាវស្មើនិង១៥០គីឡូក្រាមជូនដល់លោកគ្រូអ្នកគ្រូក្នុងសាលានោះផងដែរ ។ បន្ថែមពីនោះ លោកសរ កក្កដាបានឧត្ថម្ភដល់អ្នកគ្រូក្នុងការទៅរៀនកុំព្យូទររហូតដល់ចេះ​។ សូមបញ្ចាក់ថាសាលារៀននៅជនបទដាច់ស្រយាយាលមួយនេះ បច្ចុប្បន្នមានអភិវឌ្ឍន៍ជាបណ្តើរៗដូចជា ស្ពាន បណ្តាញអគ្គីសនី និងសម្ភារៈការិយាល័យនៅក្នុងសាលាមួយចំនួនទៀត ក្រោមការជួយឧបត្ថម្ភពីអភិបាលខេត្តព្រះសីហនុ ហើយការឧបត្ថម្ភនេះបន្ទាប់ពី ឯកឧត្តប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត និងក្រុមការងារចុះពិនិត្យជីវភានិងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតាមតំបន់នោះនាពេលថ្មីនេះ។ […]

មន្ត្រីកាំកុងត្រូលខេត្តកោះកុងរកឃើញគីមីក្នុងស្លឹកខ្ទឹមនិងស្លឹកកាឆាយមានលក់នៅផ្សារដងទង់

June 21, 2017 Huy Bunleng 0

ខេត្តកោះកុង-សមត្ថកិច្ចសាខាកាំកុងត្រូលខេត្តកោះកុងបានសហការជាមួយក្រុមការងាររថយន្តបន្ទប់ពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូល កាលពីថ្ងៃទី20ខែមិថុនាឆ្នាំ2017 បានចុះពិនិត្យនិងធ្វើតេស្ត រកសារធាតុគីមីនិងកាកសំណល់កសិកម្មលើបន្លែផ្លែឈើដែលនាំចូលតាមច្រកអន្តរជាតិចាំយាមនិងដាក់តាំងលក់នៅផ្សារដងទង់ ខេត្តកោះកុង។ លោក ជា នី អនុប្រធានសាខាកាំកុងត្រូលខេត្តកោះកុងបានឲ្យដឹងថា នៅច្រកចាំយាម សមត្ថកិច្ចជំនាញនៃរថយន្តបន្ទប់ពិសោធន៍ចល័តបានធ្វើតេស្ត លើបន្លែផ្លែឈើចំនួន10មុខដែលនាំចូលមកពីប្រទេសថៃ ពុំបានរកឃើញមានសារធាតុគីមីនិងកាកសំណល់កសិកម្មទេ។ដោយឡែកនៅផ្សារដងទង់ ខេត្តកោះកុងវិញ លោក ជា នី ឲ្យដឹងថា បន្ទាប់ពីធ្វើតេស្ត លើបន្លែនិងនិងម្ហូបអាហារសមុទ្រចំនួន10មុខរួចមក សមត្ថកិច្ចជំនាញនៃបន្ទប់ពិសោធន៍ចល័ត បានរកឃើញសារធាតុគីមីនៅលើបន្លែចំនួនពីរមុខ គឺស្លឹកខ្ទឹមនិងស្លឹកកាឆាយ ដែលអាជីវករប្រាប់ថាពួកគាត់ទិញពីឈ្មួញដឹកមកពីខេត្តកំពត។ មន្រ្តីដដែលបានបន្តថា […]

សន្និបាតបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ខេត្តព្រះសីហនុ

June 21, 2017 Huy Bunleng 0

ខេត្តព្រះសីហនុ-ព្រឹកថ្ងៃទី២១ខែមិថុនាឆ្នាំ២០១៧នេះគណៈកម្មការៀបចំការបោះឆ្នោត ខេត្តព្រះសីហនុ បានរៀបចំប្រារព្វបើកសន្និបាត បូកសរុបការងាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តទី៤ ឆ្នាំ២០១៧ ក្រោមវត្តមាន អញ្ជើញចូលរួម ពីលោកស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តព្រះសីហនុ និងលោកហួត ផុន ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ។ ក្នុងនាមគណៈកម្មការរៀបចំការបោះ ឆ្នោត  ខេត្តលោក ហួត ផុន មានប្រសាសន៍ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០១៧នេះ នៅខេត្តព្រះសីហនុ ប្រព្រឹត្តទៅបានល្អប្រសើរ […]

នគរគរបាលចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍តាមកន្លែងអាជីវកម្មជួលនិងលក់រថយន្តក្នុងក្រុងព្រះសីហនុ

June 20, 2017 Huy Bunleng 0

ខេត្ត​ព្រះសីហនុ-កាលពីរសៀលថ្ងៃទី​19​ ខែ​មិថុនា​ ឆ្នាំ​2017 លោកវរសេនីយ៍ឯកអុី សុខាស្នងការរងនគរបាលខេត្ត បាន​ដឹកនាំ​កម្លាំង​ ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ និង​ កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ក្រុង​ព្រះសីហនុ​ចុះផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក​ និង​ សេចក្ដី​ជូនដំណឹង​លេខ​ 706​ សជណ.17​ ចុះ​ថ្ងៃ​ទី​12​ ខែ​មិថុនា​ ឆ្នាំ​2017​ របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ ជូន​ដល់​ម្ចាស់​អាជីវកម្ម​ជួល​រថយន្ត​ចំនួន​ 02សង្កាត់​ គឺសង្កាត់​លេខ​ 2​ ចំនួន​ 05ម្ចាស់​ នៅទីតាំង​ឈ្មោះ​ ប៊ុន​ […]

នគរបាលដកហូតកាំជ្រួចមិនអោយលក់ដូរឬបាញ់លេងនៅឆ្នេរសមុទ្រ

June 20, 2017 Huy Bunleng 0

ខេត្ត​ព្រះសីហនុ-លោក​វរសេនីយ៍ទោប៉ោ ប៊ុណ្ណា​រ៉ា នាយ​ការិយាល័យនគរបាលចរាចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹង​ថា នៅយប់​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ នគរបាលទេសចរណ៍ខេត្ត បានល្បាតតាមឆ្នេរសមុទ្រ ដើម្បីការពារសុវត្ថិភាព ជូន​ទេសចរណ៍ ដែលមកសំរាក​កំសាន្ត នៅតំបន់​មាត់សមុទ្រ ក្នុងនោះនគរបាល បានចាប់ ដកហូតយកបាន កាំជ្រួចផាវជាច្រើនដើម និងហាមឃាត់ កុំ​ឲ្យមានការលក់ ឬ​ដុត​ផាវ កាំជ្រួច និងគោមហោះ តាមទី​កំសាន្ត ដើម្បីបង្ការទប់ស្កាត់ ចៀសវាងគ្រោះថ្នាក់ផ្សេងៗកើតឡើង […]