រដ្ឋបាលស្រុកព្រៃនប់ចុះផ្អាកការសាងសង់ស្ថានីយ៍ប្រេងមួយកន្លែងនៅកោះខ្យងដែលអជ្ញាធរអះអាងថាមិនទាន់មានច្បាប់អនុញ្ញាត

ស្រុកព្រៃនប់-លោកសរ កក្កដាអភិបាលស្រុកព្រៃនប់ប្រាប់បណ្តាញផ្សព្វផ្សាយអោយដឹងថា នៅរសៀលថ្ងៃទី១០តុលា ២០១៧នេះ រដ្ឋបាលស្រុកព្រៃនប់ សហការជាមួយស្ថាប័នជំនាញ​​ សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានចុះផ្អាកការដ្ឋានសាងសង់ស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង នៅភូមិកោះខ្យង ឃុំអូជ្រៅ ស្រុកព្រៃនប់ ដែលតាមលោកអភិបាលស្រុកអះអាងថាស្ថានីយ៍ប្រេងសាងសង់ថ្មីនេះ នៅមិនទាន់មានច្បាប់គ្រប់គ្រាន់។ ទោះជាយ៉ាងនេះក្តី តំណាងម្ចាស់ស្ថានីយ៍ប្រេងខាងលើ ប្រាប់មកថា ករណីសាងសង់ស្ថានីយ៍ប្រេងនេះ ម្ចាស់សំណង់បានដាក់ឯកសារ សុំច្បាប់តាមរយៈលោកមេភូមិ លោកមេឃុំ និងលោកអភិបាលស្រុករួចអស់ហើយ នៅតែការអនុញ្ញាតពីខាងមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្ត ព្រមទាំងពីអភិបាលខេត្តព្រះសីហនុតែប៉ុណ្ណោះ មិនទាន់ធ្លាក់មកដល់ បាននយ័ថាកំពុងរត់ច្បាប់ជាបណ្តើរដែរ។ពាក់ព័ន្ធនិងបញ្ហានេះដែរ លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ មានប្រសាសន៍ថា រដ្ឋបាលស្រុកនឹងមានវិធានការជាបន្តបន្ទាប់ចំពោះស្ថានីយ៍ប្រេងដែលពុំមានច្បាប់អនុញ្ញាត និងបានស្នើឲ្យស្ថានីយ៍ប្រេងឥន្ធនៈទាំងអស់ដែលកំពុងដំណើរការក្នុងស្រុកព្រៃនប់ធ្វើការបំពេញនូវបែបបទផ្សេងៗទៅតាមនីតិវិធីច្បាប់ជាធរមាន ដើម្បីធានាបាននូវភាពស្របច្បាប់ក្នុងអាជីវកម្មរបស់ខ្លួន៕

Be the first to comment

Leave a Reply

Your email address will not be published.


*