អគ្គីភយ័ឆេះបន្ទប់ខារ៉ាអូខេសៀងហៃក្រុងព្រះសីហនុ

ក្រុងព្រះសីហនុ-នគរបាលផ្នែកពន្លត់អគ្គីភយ័ខេត្តព្រះសីហនុប្រាប់ថា មានអគ្គីភយ័ឆាបឆេះ បន្ទប់ក្លឹបកំសាន្តខារ៉ាអូខេសៀងហៃ ក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ វេលាម៉ោងជិត៨ព្រឹកថ្ងៃ១១តុលា២០១៧នេះ។ ភ្លាមៗក៍មានអន្តរាគមន៍ពីសមត្ថកិច្ចគ្រប់ផ្នែកជាមួយវត្តមានឯកឧត្តមអភិបាលខេត្តផងដែរ។សេចក្តីរាយការណ៍ពីសមត្ថកិច្ចអោយដឹងជាបឋមថា មានបន្ទប់ខារ៉ាអូខេមួយកន្លែង (បន្ទប់ VIP99 )រងការខូចខាត មិនមានមនុស្សរងគ្រោះថ្នាក់ទេ និងថាមូលហេតុដែលនាំអោយមានអគ្គីភយ័នេះ សមត្ថកិច្ចសន្និដ្ឋានថាទំនងជាដោយសារទុស្សេខ្សែភ្លើង។ ទោះជាយ៉ាងនេះក្តីសមត្ថកិច្ចអះអាងថានឹងស្រាវជ្រាវបន្ថែមទៀត៕

Be the first to comment

Leave a Reply

Your email address will not be published.


*