កំពតកំពូលដួងចិត្ត នៅតែជាតំបន់ទាក់ទាញទេសចរណ៍ដ៍មានសក្តានុពល

ខេត្តកំពត-បច្ចុប្បន្ននេះ រដ្ឋបាលខេត្តកំពតកំពុងកសាងនិងពង្រីកសោភណ្ឌ័ភាពហេដ្ឋារចនាសម្ពន្ធ័នានា ដើម្បីទាក់ទាញអ្នកទេសចរណ៍មកលេងកំសាន្ត ជាពិសេសនៅក្នុងក្រុងកំពតផ្ទាល់។ បើតាមមន្ត្រីខេត្តថ្លែងថា ឆ្នាំ២០១៧នេះបុណ្យសមុទ្រនិងធ្វើនៅខេត្តកែប និងថាដោយសារតែខេត្តកំពតនិងខេត្តកែបនៅជាប់ជិតគ្នា ប្រាកដជាមានអ្នកទេសចរណ៍ជាតិ អន្តរជាតិច្រើនមកលេងកំសាន្តបុណ្យសមុទ្រនៅខេត្តកែប ដោយឆ្លងកាត់តាមខេត្តកំពត ឬក៍បន្តកំសាន្តក្នុងខេត្តកំពតច្រើនផងដែរ។ ជាមួយនិងសក្តានុពលពីធម្មជាតិខ្លះ និងការកសាងសោភណ្ឌ័ភាពថ្មីបន្ថែមខ្លះ ដូចជាការជិះទូកមើលអំពិលអំពែកពេលយប់នៅព្រែកកំពង់បាយ ការទស្សនាស្ពាននិងសំណង់សល់ពីសមយ័បារាំង ព្រមទាំងរមណីយ៍ដ្ឋានធម្មជាតិច្រើនកន្លែងទៀត បូករួមទាំងភាពញញឹមរាក់ទាក់របស់អ្នកខេត្តកំពតផងនោះ រដ្ឋបាលខេត្តកំពតរំពឹងទុកថា ទីក្រុងដែលមានប្រវត្តិចំណាស់យូរលង់មួយនេះនាប៉ែកតំបន់ឆ្នេររបស់ប្រទេសកម្ពុជា នៅតែជាកន្លែងទាក់ទាញទេសចរណ៍ដ៍សំខាន់បំផុត៕

Be the first to comment

Leave a Reply

Your email address will not be published.


*