នគរបាលខេត្តព្រះសីហនុពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍តាមបទបញ្ជារបស់ស្នងការនគរបាលខេត្ត

ក្រុងព្រះសីហនុ-នៅថ្ងៃទី​11 ខែ​តុលា​​​ ឆ្នាំ​2017​ វេលាម៉ោង​ 22:00នាទីយប់​ លើផ្លូវ​វិថី​ឯករាជ្យ​ ត្រង់ចំណុច​ រង្វង់​មូល​តោ2​ (P6)​​ ស្ថិត​នៅ​ក្នុង​ភូមិ​4 សង្កាត់​លេខ​4​ ក្រុង/ខេត្ត​ព្រះសីហនុ​
កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ ចំនួន​ 14នាក់​ ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ទោ​ កេត​ សុភក្ត្រ័​ នាយរង​ការិយាល័យ​ បានត្រួតពិនិត្យ​អ្នកបើកបរ​មាន​ជាតិ​ស្រវឹង​ និង​ មិន​ពាក់​មួក​សុវត្ថិភាព​ពេលយប់​ ជាលទ្ធផល​៖
-អ្នកបើកបរ​ម៉ូតូ​គ្មាន​មួក​សុវត្ថិភាព​ចំនួន​ 18នាក់​ ពិន័យ​ ​​​ ។
-ត្រួតពិនិត្យ​អាល់កុល​លើអ្នកបើកបរ​រថយន្ត​ចំនួន​ 5នាក់​ មាន​ជាតិ​អាកុល​ចំនួន​ 03នាក់​ ពិន័យ​ 01នាក់​ ណែនាំ​ 02នាក់​ ​៕(រូបភាពនិងដំណឹងពីន.ប)

Be the first to comment

Leave a Reply

Your email address will not be published.


*