ទំនិញឆ្លងកាត់ កំពង់ផែក្រុងព្រះសីហនុរយៈពេល៩ខែឆ្នាំ២០១៧នេះ បានកើន៧ភាគរយ

ក្រុងព្រះសីហនុ-មន្ត្រីផ្លូវការកំពង់ផែស្វយត័ក្រុងព្រះសីហនុថ្លែងថា ចរាចរណ៍ទំនិញតាមកំពង់ផែមួយនេះ(SAP) ដែលជាប្រតិបត្តិករកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់របស់កម្ពុជា បានកើនឡើងដល់ជាង៣,២២លានតោនក្នុងរយៈពេល៩ខែ ឆ្នាំ២០១៧នេះ គឺកើន៧,៥១ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ដែលបង្ហាញថា និន្នាការនៃកំណើនចរាចរណ៍ទំនិញដ៍ល្អនៃសេដ្ឋកិច្ចកម្ពុជា ជាមួយការរំពឹងទុកថា អាចនឹងកើនឡើងដល់១០ភាគរយប្រចាំឆ្នាំ។មន្ត្រីកំពង់ផែដ៍ដែលអោយដឹងបន្ថែមថា បច្ចុប្បន្ននេះសមត្ថភាពរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុអាចផ្ទុកកុងតឺនរ័បាន ៧០០ ០០០ TEU តែប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយពេលនេះកំពង់ផែទទួលបាន ៥០០ ០០០ TEUហើយ ដូច្នេះកំពង់ផែស្វយត័ក្រុងព្រះសីហនុចាំបាច់ត្រូវពង្រីកហេដ្ឋារចនាសម្ពន្ធ័បន្ថែម ដើម្បីបំរើតម្រូវការទីផ្សារ ក្នុងនោះកំពង់ផែនឹងចាប់ផ្តើមពង្រីកផែទៅក្នុងទឹកបន្ថែមទៀតនៅចុងឆ្នាំ២០១៨ ក្នុងកម្ចីទឹកប្រាក់២០០លានដុល្លាអាមេរិកពីប្រទេសជប៉ុន ដើម្បីអោយទំហំវិសាលភាពកំពង់ផែសមុទ្រកម្ពុជា ឆ្លើយតបបាននឹងតម្រូវការទីផ្សារ។សូមបញ្ជាក់ថា កំពង់ផែស្វយត័ក្រុងព្រះសីហនុ គឺជាក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋទី៣ ដែលចុះបញ្ជីក្នុងផ្សារហ៊ុនកម្ពុជា៕

Be the first to comment

Leave a Reply

Your email address will not be published.


*