មន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុចុះពិនិត្យគុណភាពម្ហូបអាហារនៅផ្សារលើ តាមផ្សារម៉ាតនិងកន្លែងតាំងពិពណ៍ពាណិជ្ជកម្មកម្ពុជាថៃក្នុងក្រុងព្រះសីហនុ

ក្រុងព្រះសីហនុ-លោកជា បុិចអនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុអោយដឹងថា ក្នុងពេលចុះពិនិត្យគុណភាពម្ហូបអាហារកាលពីព្រឹកថ្ងៃទី១២ខែតុលា២០១៧ មន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុដែលសហការជាមួយមន្ត្រីសាលាខេត្តនិងមន្ទីរពាណិជ្ជកម្មខេត្ត បានរកឃើញម្ហូបអាហារវេចខ្ចប់រួចមួយចំនួន ខូចគុណភាពដែលអាជីវករដាក់លក់នៅតាមផ្សារម៉ាតខ្លះ ក្នុងក្រុងព្រះសីហនុ គឺនៅផ្សារម៉ាត សេវិនណាញដែលមានដូចខាងក្រោមៈ
1-នំ LOTTE ចំនួន6ប្រអប់ស្មើរនឹង 0.22kgs
2-សណ្តែកដីកំប៉ុង ចំនួន1កំប៉ុងស្មើរនឹង 0.23kgs
3-ទឹកដោះគោជូរ DUTCH MILL ចំនួន1ប្រអប់ ស្មើរនឹង 0.15kgs
សរុបបរិមាណទំនិញដែលបានដកហូតចំនួន 0.63kgs យកទៅរក្សាទុកនៅសាខាកាំកុងត្រូលខេត្តដើម្បីធ្វើការកំទេចចោល។ ក្រៅពីនេះ មន្ត្រីកាំកុងត្រូល ក៍បានធ្វើតេស្តបឋមលើ ត្រីប្រឡាក់ សាច់ក្រក ប្រហិតចំរុះ ជ្រក់ចំរុះ និងម្ហូបអាហារគ្រឿងសមុទ្រស្រស់(បង្គា មឹក) ដើម្បីរកសារធាតុគីមីហាមឃាត់ប្រើប្រាស់នៅក្នុងម្ហូបអាហារនៅផ្សារលើបន្ថែមទៀត ជាលទ្ធផលពុំបានរកឃើញការដាក់លាយសារធាតុគីមីហាមឃាត់នៅលើគ្រឿងសមុទ្រ និងផលិតផលម្ហូបអាហារខាងលើនោះទេ ។ នៅល្ងាចថ្ងៃដ៍ដែលមន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុក៍បានបន្តចុះទៅពិនិត្យមើលគុណភាពផលិតផលម្ហូបអាហារដែលអាជីវករ ដាក់លក់នៅកន្លែងតាំងពិពណ៍ពាណិជ្ជកម្ម កម្ពុជា ថៃក្នុងក្រុងព្រះសីហនុផងដែរ ប៉ុន្តែមិនមានផលិតផលម្ហូបអាហារខូចគុណភាពគួរអោយកត់សម្គាល់ឡើយ៕

Be the first to comment

Leave a Reply

Your email address will not be published.


*