រថយន្តនិងម៉ូតូបុកប៉ះគ្នាក្នុងខេត្តកំពង់ស្ពឺរបួសធ្ងន់មនុស្ស២នាក់

ខេត្តកំពង់ស្ពឺ-សមត្ថកិច្ចប្រាប់បណ្តាញផ្សព្វផ្សាយថា មានគ្រោះថ្នាក់ចរាចរណ៏រវាងរថយន្តនិងម៉ូតូ បណ្តាលអោយមនុស្ស២នាក់រងរបួសធ្ងន់ ក្នុងនោះម្នាក់បាក់ជើង។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោងជិត៧ព្រឹកថ្ងៃទី១២តុលា២០១៧នៅ
លេីផ្លូវជាតិលេខ៤ ចន្លោះKm73-74 ភូមិតាឡាត់ថ្មី ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រវាងរថយន្តម៉ាកហុីយ៉ានដាយ បុកប៉ះជាមួយម៉ូតូម៉ាកC125 ជិះគ្នា ០២នាក់ ក្នុងនោះអ្នកបេីកបរម៉ូតូឈ្មោះ​ ជី ជីម ភេទប្រុស អាយុ ៦៨ឆ្នាំ រស់នៅភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺរបួសធ្ងន់ និងអ្នកជិះជាមួយឈ្មោះ សៅ ថុន ភេទស្រី​ អាយុ៦៣ឆ្នាំរស់នៅជាមួយគ្នារបួសធ្ងន់ដូចគ្នា។ ក្រោយកើតហេតុជនរងគ្រោះបញ្ជូនមកមន្ទីរពេទ្យ រីឯវត្ថុតាងយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រង់ចាំការដោះស្រាយបន្ត៕

Be the first to comment

Leave a Reply

Your email address will not be published.


*