នគរបាលចាប់ខ្លួនជនសង្សយ័៣នាក់រឿងគ្រឿងញៀនក្នុងក្រុងព្រះសីហនុ

ខេត្ត​ព្រះសីហនុ-លោក​ឧត្តមសេនីយ៍ទោ ជួនណារិន្ទស្នងការ​នគរបាលខេត្តព្រះសីហនុ បាន​ឲ្យ​ដឹង​ថា៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧​កន្លង​ទៅ​នេះ​ សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ និង​ អធិការ​ដ្ឋាន​នគរបាល​ក្រុង​ព្រះសីហនុ​ បាន​សហការ​គ្នា​ បង្រ្កាប​មុខ​សញ្ញា​គ្រឿងញៀន​ចំនួន​២ករណី​ នៅ​ទីកន្លែង​ផ្សេង​ៗ​គ្នា​ ឃាត់ខ្លួន​មុខសញ្ញា​ ៣នាក់ ចាប់​យក​បាន​ថ្នាំញៀន​ចំនួន​១១កញ្ចប់។
ករណី​ទី​១នៅវេលាម៉ោង១៦: ឃាត់ខ្លួនជនសង្ស័យ១នាក់ឈ្មោះ សេង សុគង់ ភេទ ប្រុសអាយុ ២០ ឆ្នាំ មុខរបរជាងផ្សារដែក ស្ថិតនៅក្រុម១១ភូមិ៤សង្កាត់៤ក្រុងខេត្តព្រះសីហនុ ចាប់​បាន​ថ្នាំញៀន​ មេតំហ្វេតាមីន​ចំនួន ២កញ្ចប់ ។
បន្ទាប់ពីសួរចម្លើយ​នៅ​វេលា​ម៉ោង​១៩​ ថ្ងៃដដែល នគរបាល​បាន​បន្ត​ទៅ​ចាប់​បក្ខពួក ម្នាក់ទៀត​ ​ឈ្មោះប៉ាត់ ភក្តី ភេទ ប្រុសអាយុ ៣២ ឆ្នាំមុខរបរ មិនពិតប្រាកដ ស្ថិតនៅក្រុម៤ ភូមិ ២ សង្កាត់២ ក្រុងព្រះសីហនុ ។  ករណី​ទី២​ នៅវេលាម៉ោង២០​ថ្ងៃ​ដដែល​ នគរបាល​បាន​ឃាត់ខ្លួនជនសង្ស័យ​ម្នាក់​ទៀត​ ឈ្មោះកែវ ណារ៉ា  ភេទប្រុសអាយុ៣១ ឆ្នាំ  មុខរបរ ជាងផ្សារដែក ស្ថិតនៅក្រុមទី១០ ភូមិ១ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ចាប់​យក​បាន​ថ្នាំញៀនមេតំហ្វេតាមីន​ ចំនួន ៩កញ្ចប់។ជនសង្សយ័និងវត្ថុតាងនគរបាលនិងបញ្ជូនទៅសាលាដំបូងខេត្តតាមនិតិវិធី៕

Be the first to comment

Leave a Reply

Your email address will not be published.


*