កាតគ្រីរថយន្តបច្ចុប្បន្នម្ចាស់របស់បានមកទទួលយកពីអ្នករេីសបានវិញហេីយ។

May 4, 2017 Huy Bunleng 0

ក្រោយការផ្សព្វផ្សាយពីអ្នករេីសបានកាតគ្រីរថយន្តបច្ចុប្បន្នម្ចាស់របស់បានមកទទួលយកពីអ្នករេីសបានវិញហេីយ.!!!

សូមចូលរួមសោកស្តាយចំពោះលោកគ្រូដាង សេង អតីតគ្រូបង្រៀនដែលជួបគ្រោះអគ្គីភយ័ឆេះបំផ្លាញផ្ទះនិងទ្រព្យសម្បត្តិ៕

May 4, 2017 Huy Bunleng 0

ក្រុងព្រះសីហនុ-សូមចូលរួមសោកស្តាយចំពោះលោកគ្រូដាង សេង អតីតគ្រូបង្រៀនដែលជួបគ្រោះអគ្គីភយ័ឆេះបំផ្លាញផ្ទះនិងទ្រព្យសម្បត្តិកាលពីព្រឹកថ្ងៃទី៤ខែឧសភា២០១៧នេះ ក្នុងនោះក៍មានកូនប្រុសម្នាក់ទៀតបានរងរបួសផងដែរ៕

សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពលោកវរសេនីយ៏ទោ ដួង មុន្នី នាយរងសេនាធិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ៕

May 4, 2017 Huy Bunleng 0

ខេត្តព្រះសីហនុ-សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពលោកវរសេនីយ៏ទោ ដួង មុន្នី នាយរងសេនាធិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលបានទទួលមរណភាពកាលពីវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃ៤ឧសភា២០១៧នេះដោយរោគាពាធក្នុងជន្មាយុ៤២ឆ្នាំ។សូមអោយវិញ្ញាណខ័ន្ធលោកវរសេនីយ៍ទោបានទៅកាន់សុខគតិភពកុំបីឃ្លាងឃ្លាតឡេីយ៕

ឯកឧត្តមសំ សំអាតបាននាំយកសម្ភារៈនិងថវិការឧបត្ថម្ភជូនគ្រួសារដែលជួបគ្រោះអគ្គីភយ័ឆេះបំផ្លាញផ្ទះនិងទ្រព្យសម្បត្តិក្នុងនាមសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ៕

May 4, 2017 Huy Bunleng 0

ក្រុងព្រះសីហនុ-ក្នុងនាមសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ឯកឧត្តមសំ សំអាតបាននាំយកសម្ភារៈនិងថវិការ៣០មុឺនរៀលឧបត្ថម្ភជូនគ្រួសារលោកគ្រូដាង សេង អតីតគ្រូបង្រៀនដែលជួបគ្រោះអគ្គីភយ័ឆេះបំផ្លាញផ្ទះនិងទ្រព្យសម្បត្តិកាលពីព្រឹកថ្ងៃទី៤ខែឧសភា២០១៧នេះ ក្នុងនោះក៍មានកូនប្រុសម្នាក់ទៀតបានរងរបួសផងដែរ។ក្រៅពីនេះពលរដ្ឋ២គ្រួសារទៀតនៅក្បែរខាងដែលអគ្គីភយ័រាលដាលខូចខាតផ្ទះតិចតួចខ្លះដែរនោះ ក៍ទទួលបានថវិការមួយគ្រួសារ២០មុឺនរៀលដែរ៕

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលគ្រោងចំណាយថវិកាសម្រាប់ការសាងសង់រោងចក្រចម្រាញ់ប្រេងកាត៕

May 4, 2017 Huy Bunleng 0

ស្រុកព្រៃនប់-“រោងចក្រចម្រាញ់ប្រេងកាត ដែលគ្រោងចំណាយថវិកាសម្រាប់ការសាងសង់ ក្នុងដំណាក់កាលទី១ រហូតទៅដល់៦២០លានដុល្លារ ហើយមានសមត្ថភាពផលិតបាន ២លានតោនក្នុងមួយឆ្នាំ បានបើកការដ្ឋានសាងសង់ហេីយនៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧នេះ”. *រោងចក្រចម្រាញ់ប្រេងកាត ដែលគ្រោងចំណាយថវិកាសម្រាប់ការសាងសង់ ក្នុងដំណាក់កាលទី១ រហូតទៅដល់៦២០លានដុល្លារ ហើយមានសមត្ថភាពផលិតបាន ២លានតោនក្នុងមួយឆ្នាំ បានបើកការដ្ឋានសាងសង់ហេីយនៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧នេះ ស្ថិតនៅក្នុងភូមិសាស្រ្តភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ពិធីបញ្ចុះបឋមសិលា បើកការដ្ឋាសាងសង់រោងចក្រចម្រាញ់ប្រេងកាតដ៏ធំមួយនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ស៊ុយ […]

ប៉ូលីសចរាចរណ៍អះអាងថាអ្នកបេីកបរយានយន្តគ្រប់ប្រភេទពេលយប់នៅក្រុងព្រះសីហនុ មានអ្នកគោរពច្បាប់តិចតួច៕

May 4, 2017 Huy Bunleng 0

ការផ្សាយរបស់PNNព្រឹកថ្ងៃ04.05.2017 -ប៉ូលីសចរាចរណ៍អះអាងថាអ្នកបេីកបរយានយន្តគ្រប់ប្រភេទពេលយប់នៅក្រុងព្រះសីហនុ មានអ្នកគោរពច្បាប់តិចតួច។

ម្ហូបអាហារសមុទ្រជិត10តោនដឹកតាមរថយន្តមួយគ្រឿងត្រូវបានប្រធានមន្ទីរកសិកម្មខេត្តកោះកុងបញ្ជាឲ្យឃាត់ទុក៕

May 4, 2017 Huy Bunleng 0

ខេត្តកោះកុង-“ម្ហូបអាហារសមុទ្រជិត10តោនដឹកតាមរថយន្តមួយគ្រឿងត្រូវបានប្រធានមន្ទីរកសិកម្មខេត្តកោះកុងបញ្ជាឲ្យឃាត់ទុក” *ម្ហូបអាហារសមុទ្ររួមមាន ត្រី បង្គា មឹក ប្រមាណជិត10តោន ដែលដឹកតាមរថយន្តមួយគ្រឿង ចេញពីទីរួមខេត្តកោះកុងឆ្ពោះទៅកាន់ខេត្តកំពត ត្រូវបានលោកប្រធានមន្ទីរកសិកម្មខេត្តកោះកុងលោកអ៊ី ម៉េងលាងបញ្ជាមន្ត្រីក្រោមឱវាទឲ្យឃាត់ចាប់និងអូសយករថយន្តមករក្សាទុកនៅមន្ទីរកសិកម្មខេត្តកាលពីវេលាម៉ោងប្រមាណ11និង15នាទីយប់ថ្ងៃទី3ឧសភាហើយរហូតមកដល់ម៉ោង12ថ្ងៃត្រង់ថ្ងៃទី4ឧសភាឆ្នាំ2017នេះ នៅពុំទាន់បានធ្វើការដោះស្រាយនៅឡើយ ដែលបណ្តាលឲ្យទំនិញ មួយចំនួននៅលើរថយន្តនោះ កំពុងជះក្លិនស្អុយ។ មន្រ្តីនៃមន្ទីរកសិកម្មខេត្តមួយរូបបានឲ្យដឹងថា មូលហេតុដែលប្រធានមន្ទីរ បញ្ជាឲ្យចាប់និងនាំយករថយន្តដឹកគ្រឿងសមុទ្រខាងលើ មករក្សាទុកនៅឯមន្ទីរ ដោយសារតែទំនិញទាំងនោះសង្ស័យនាំចូលមកពីប្រទេសថៃហើយពុំមានលិខិតអនុញ្ញាតិ ដឹកជញ្ជូន។ ចំណែកម្ចាស់ទំនិញវិញបានបដិសេដដោយបញ្ជាក់ថា ទំនិញរបស់គាត់ដែលរួមមាន ត្រី បង្គា មឹកដែលត្រូវចាប់នោះ […]

រន្ទះបាញ់ដាច់ខ្សែបណ្តាញទូរសព្ទ័និងទូរទស្សន៍ខ្សែកាប ។

May 4, 2017 Huy Bunleng 0

ក្រុងព្រះសីហនុ-“រន្ទះបាញ់ដាច់ខ្សែបណ្តាញទូរសព្ទ័និងទូរទស្សន៍ខ្សែកាប”ក្រុមបច្ចេកទេសពីបណ្តាក្រុមហ៊ុនទូរសព្ទ័ និងទូរទស្សន៍ខ្សែកាបនានាកំពុងជួសជុលខ្សែបណ្តាញរបស់ខ្លួន នៅម្តុំវេទិការបុណ្យជាតិ៧មករាក្រុងព្រះសីហនុ ដោយអះអាងបញ្ជាក់ថាឆេះ ខូចខាតដោយសាររន្ទះបាញ់(03.05.2017)

មន្ត្រីកាំកុងត្រូលដកហូតទំនិញខូចគុណភាពជិត23kgពីផ្សារម៉ាតកោះមាស ។

May 4, 2017 Huy Bunleng 0

ក្រុងព្រះសីហនុ-“មន្ត្រីកាំកុងត្រូលដកហូតទំនិញខូចគុណភាពជិត23kgពីផ្សារម៉ាតកោះមាស” កាលពីថ្ងៃត្រង់ថ្ងៃទី03 ខែឧសភា ឆ្នាំ2017នេះ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានកាដាក់លក់ផលិតផលម្ហូបអាហារវេចខ្ចប់ស្រាប់ដែលខូចគុណភាពហួសកាលបរិច្ឆេទប្រេីប្រាស់នៅ មីនីម៉ាតកោះមាស មន្រ្តីកាំកុងត្រូលសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យមីនីម៉ាតខាងលើដោយបានរកឃើញ និងដកហូតទំនិញមួយចំនួនដែលហួសកាលបរិច្ឆេទប្រើប្រាស់ដូចជា ទឹកផ្លែឈើ ទឹកដោះគោកំប៉ុង សាច់បន្ទះ និងអាហារវេចខ្ចប់ផ្សេងទៀតសរុបចំនួន 22.94kg យកទៅរក្សាទុកដើម្បីធ្វើការកំទេចចោល៕(រូបភាពនិងដំណឹងផ្តល់ពីមន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុ)

អ្នកបេីកបរពេលយប់នៅក្រុងព្រះសីហនុ មានអ្នកគោរពច្បាប់តិចបំផុត។

May 4, 2017 Huy Bunleng 0

ក្រុងព្រះសីហនុ-“អ្នកបេីកបរពេលយប់នៅក្រុងព្រះសីហនុ មានអ្នកគោរពច្បាប់តិចបំផុត” មន្ត្រីប៉ូលីសចរាចរណ៍ដែលចុះត្រួតពិនិត្យសណ្តាប់ធ្នាប់ចរាចរណ៍តាមផ្លូវសាធារណៈ កាលពីយប់ថ្ងៃ02.05.2017 អោយដឹងថា អ្នកបេីកបរពេលយប់នៅក្រុងព្រះសីហនុ មានអ្នកគោរពច្បាប់តិចបំផុត ដូចជាបេីកបរលឿន បេីកបរមានជាតិស្រវឹង និងជាពិសេសគឺអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព.!!!!