សមត្ថកិច្ចឃាត់ចាប់រថយន្តមួយគ្រឿងដឹកឈ្លើងសមុទ្រខុសច្បាប់

October 19, 2017 Huy Bunleng 0

ស្រុកព្រៃនប់-នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៧ វេលាម៉ោង២២:១៥នាទីយប់ នគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចបានឃាត់ រថយន្ត១គ្រឿង ស្លាកលេខ ភ្នំពេញ2AD 6416 ម៉ាកទួរីស ពណ៌ខៀវ ដែលបានដឹកឈ្លើងសមុទ្រដោយគ្មានច្បាប់អនុញ្ញាតចំនួន ៥០បាវ ស្មើរនឹង ១៥០០ គីឡូក្រាមដែលស្ថិតនៅផ្លូវជាតិលេខ៤ ភូមិបត់គគី ឃុំអូរឧញ្ញាហេង ស្រុកព្រៃនប់ខេត្តព្រះសីហនុ។ សមត្ថកិច្ចបញ្ជាក់ថា អ្នកបើកបររថយន្តឈ្មោះ សុខ ខឿន ភេទប្រុស […]

បុរសម្នាក់ជិះម៉ូតូបុករថយន្តឈប់ស្ងៀមនៅក្រុងព្រះសីហនុ បណ្តាលអោយ របួសធ្ងន់

October 18, 2017 Huy Bunleng 0

ក្រុងព្រះសីហនុ-ពលរដ្ឋអ្នកឃើញហេតុការណ៍ផ្ទាល់ផ្ញើរូបភាពមក ប្រាប់ថា បុរសម្នាក់រងរបួសធ្ងន់ធ្ងរ ដោយសារជិះម៉ូតូបុកពីក្រោយរថយន្តមួយគ្រឿងដែលឈប់ចត នៅផ្លូវឡេីងទៅវិទ្យាល័យហ៊ុនសែនមិត្តភាពក្រុងព្រះសីហនុ កាលពីម៉ោងជិត៧យប់ថ្ងៃ១៨តុលា២០១៧។ បើតាមពលរដ្ឋដ៍ដែលប្រាប់ថា រថយន្តដែលជនរងគ្រោះជិះម៉ូតូទៅបុកប៉ះនេះ គឺរថយន្តម៉ាក Highlander ដែលម្ចាស់ចតទុកលើចិញ្ចើមផ្លូវខាងមុខផ្ទះ ហេីយផ្លូវងងឹតមើលមិនឃើញទេីបបណ្តាលអោយជនរងគ្រោះបុកពេញទំហឹងតែម្តង។ បច្ចុប្បន្នជនរងគ្រោះខាងគ្លីនិកឯកជនបានដឹកយកទៅសង្គ្រោះហើយ និងថាភ្លាមៗគេនៅមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនៅឡើយ៕

កងរាជអាវុធហត្ថខេត្តព្រះសីហនុចាប់ខ្លួនជនសង្សយ័៥នាក់ពាក់ពន្ធ័គ្រឿងញៀន

October 18, 2017 Huy Bunleng 0

ខេត្តព្រះសីហនុ-កាលពីយប់ថ្ងៃទី១៧.១០.២០១៧ វេលាម៉ោង២២និង២៥នាទី កម្លាំងមន្ទីរយុត្តិធម៌ ការិយាល័យបទល្មើសគ្រឿងញុៀនដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី កែវ​ សុផល មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចុះបង្គ្រាបករណីប្រើប្រាស់គ្រឿងញៀន និងជួញដូរគ្រឿងញៀន នៅចំណុចភូមិ០១ សង្កាត់០៤ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀនចំនួន០៣នាក់៖ ១-ឈ្មោះ ឡៅ សេង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់ជ្រូកខ្វៃ មានស្រុកកំណើតនិងទីលំនៅបច្ចុប្បន្ន ភូមិ៥ សង្កាត់៤ ក្រុង+ខេត្តព្រះសីហនុ។ ២-ឈ្មោះ […]

សមត្ថកិច្ចរកឃើញម៉ូតូអត់ពន្ធ៨គ្រឿងនៅតាមកន្លែងលក់ម៉ូតូក្នុងក្រុងព្រះសីហនុ

October 18, 2017 Huy Bunleng 0

ក្រុងព្រះសីហនុ-សមត្ថកិច្ចចំរុះ មានមន្ត្រីសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ នគរបាល និងកងរាជអាវុធហត្ថ ដឹកនាំសម្របសម្រួលផ្លូវច្បាប់ ដោយលោកលឹម.ប៊ុនហេងព្រះរាជអាជ្ញារងខេត្តព្រះសីហនុ បានចុះឆែកត្រួតពិនិត្យទីតាំងលក់ម៉ូតូនៅទល់មុខផ្សារចិន (អូរ១)សង្កាត់លេខ៤ក្រុងព្រះសីហនុជាថ្មីម្តងទៀត នារសៀលថ្ងៃទី១៨តុលា២០១៧នេះ ។ លោកទុំ ណូប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ ប្រាប់PNN តាមទូរសព្ទ័ថា ប្រតិបត្តិការលើកនេះ សមត្ថកិច្ចចំរុះបានត្រួតពិនិត្យតាមកន្លែងលក់ម៉ូតូចំនួន៧ទីតាំង ដោយរកឃើញម៉ូតូចំនួន៨គ្រឿងដែលមិនមានបង់ពន្ធនាំចូល និងត្រូវបានដកហូតនាំយកទៅរក្សាទុកនៅសាខាគយរដ្ឋាករខេត្តដើម្បីអោយអាជីវករពាក់ពន្ធ័ចូលទៅបង់ពន្ធនិងបង់ប្រាក់ពិនយ័តាមផ្លូវច្បាប់។ទោះជាយ៉ាងនេះក្តីបើតាមលោកទុំ ណូបញ្ជាក់ថា អង្គភាពគយនិងរដ្ឋាករមានគោលការណ៍បន្ធូរបន្ថយប្រាក់ពិនយ័អោយនៅតិចជាងមុន ដើម្បីអោយពលរដ្ឋមានលទ្ធភាពបង់។ គួរបញ្ជាក់ថានេះជាលើកទី២ហើយ រយៈពេល២ខែចុងក្រោយនេះដែលខាងគយសហការជាមួយសមត្ថកិច្ចចំរុះ ចុះត្រួតពិនិត្យរកមើលម៉ូតូអត់ពន្ធតាមកន្លែងលក់ម៉ូតូក្នុងក្រុងព្រះសីហនុ ដែលកាលពីលើកទី១មានម៉ូតូអត់ពន្ធជិត៥០គ្រឿងត្រូវបានដកហូតអោយម្ចាស់ចូលទៅបង់ពន្ធនិងប្រាក់ពិនយ័៕

រថយន្ត២គ្រឿងបុកប៉ះគ្នានៅចំណោតលោកយាយម៉ៅក្រុងព្រះសីហនុ

October 18, 2017 Huy Bunleng 0

ក្រុងព្រះសីហនុ-នៅវេលាម៉ោង13.40.នាទីរសៀលថ្ងៃទី18.10.2017.ត្រង់ចំណោតលោកយាយម៉ៅលើផ្លូវកំពង់ផែស្ថិតក្នុងក្រុម5.ភូមិ3សង្កាត់3ក្រុងព្រះសីហនុ មានករណីរគ្រោះថ្នាក់ចរាចរមួយកើតឡើងរវាងរថយន្តនិងរថយន្ត។ សមត្ថកិច្ចប្រាប់ថា រថយន្តបង្កម៉ាកHinoពណ៌សពាក់ស្លាកលលេខ ភ្នំពេញ5A1761 ជារថយន្តក្រឡុកសុីម៉ង់ត៍ (អ្នកបើកបរគេចខ្លួនបាត់)បើកបរក្នុងទិសដៅស្របគ្នាពីកើតមកលិចបានបើកវ៉ាជែងរថយន្តមួយគ្រឿងម៉ាកគារ ពណ៌ត្រួយចេក លាយសពាក់ស្លាកលេខ ព្រះសីហនុ3A2978សណ្តោងរុឺម៉ក បើកបរដោយឈ្មោះឡោ លីម ភេទប្រុសអាយុ50ឆ្នាំរស់នៅភូមិតាព្រះឃុំមហាសាំងស្រុកភ្នុំស្រួច ខេត្តកំពង់ស្ពឺមុខរបរបើកបរ បណ្តាលអោយរថយន្តទាំងពីរគ្រឿងរងការខូចខាតផ្នែកខ្លះតែមិនមានមនុស្សរងគ្រោះថ្នាក់ទេ។ ក្រោយហេតុការណ៍រថយន្តត្រូវបានយកទៅរក្សាទុកនៅប៉ូលិសចរាចរផ្លូវគោគខេត្តដើម្បីដោះស្រាយបន្ត៕

សមត្ថកិច្ចខេត្តកោះកុងចាប់សាច់មាន់និងប្រហិតជិតពីរតោនដែលនាំចូលពីថៃតាមច្រករបៀងមកដុតបំផ្លាញចោល

October 18, 2017 Huy Bunleng 0

ខេត្តកោះកុង-សមត្ថកិច្ចសាខាកាំកុងត្រូលខេត្តកោះកុងដឹកនាំដោយលោកហ៊ុយ ភីរម្ស ប្រធានសាខា បានសហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តដោយមានការអញ្ជេីញចូលរួមពីសំណាក់លោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញាអមតុលាការខេត្តផង កាលពីល្ងាចថ្ងៃទី១៧ខែតុលាឆ្នាំ២០១៧ បានធ្វេីការដុតបំផ្លាញចោលនូវមុខទំនិញសាច់មាន់និងប្រហិតខូចគុណភាពចំនួន១.៦៧៨គីឡូក្រាម ក្រោយស្ទាក់ ចាប់បានពីឈ្មួញដែលលបលួច នាំចូលមកពីប្រទេសថៃតាមច្រករបៀង។ បេីតាមមន្រ្តីប៉ូលិសខេត្តបានឲ្យដឹងថា ករណីនេះ ក្រោយពីធ្វេីការស្រាវជ្រាវ កម្លាំងជំនាញបានរកឃេីញថា ឈ្មួញដែលលបលួចនាំសាច់មាន់និងសាច់ប្រហិតខូចគុណភាពចូលមកនោះ គឺមានស្ត្រី២រូប ដែលមានទីលំនៅសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ហើយស្រ្តីម្ចាស់ទំនិញទាំងពីរ នាក់ ខាងលើនេះ សមត្ថកិច្ចពុំបានឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការទេ គឺគ្រាន់តែធ្វេីការអប់រំនិងកិច្ចសន្យាបបញ្ឈប់សកម្មភាព […]

មានជនសង្សយ័ពាក់ពន្ធ័គ្រឿងញៀនចំនួន៧៤នាក់ស្រី១០នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនត្រឹមរយៈពេល៣ខែក្នុងយុទ្ធនាការបង្ក្រាបលើកទី២នៅខេត្តព្រះសីហនុ

October 18, 2017 Huy Bunleng 0

ខេត្តព្រះសីហនុ-ថ្ងៃទី១៨ខែតុលា២០១៧នេះ រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី២ ដែលប្រតិបត្តិការ រយៈពេល៣ខែ ចាប់ខែកក្កដា ដល់ខែកញ្ញាឆ្នាំ២០១៧ ក្រោមវត្តមានលោកផៃ ប៊ុនវណ្ណៈអភិបាលរងខេត្ត។កិច្ចប្រជុំនេះ ក៍បានផ្តោតបន្ថែមទៅលើ ការរៀបចំគណៈកម្មការ សម្រប សម្រួល អាណាព្យាបាលអ្នកញៀនគ្រឿងញៀន ដោយផ្អែកលើសហគមន៍ ឃុំ សង្កាត់នៅខេត្តព្រះសីហនុផងដែរ។បើតាមរបាយការណ៍នៅក្នុងកិច្ចប្រជុំនេះអោយដឹងថា រយៈពេល៣ខែនៃ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី២នេះនៅខេត្តព្រះសីហនុ មានជនសង្សយ័ពាក់ពន្ធ័គ្រឿងញៀនចំនួន៧៤នាក់ស្រី១០នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ជាមួយបទល្មើសគ្រឿងញៀនចំនួន៤២ករណី ៕

បុរសអ្នកជិះម៉ូតូម្នាក់ រងរបួសធ្ងន់ដោយរថយន្តបុកនៅស្រុកព្រៃនប់

October 18, 2017 Huy Bunleng 0

ស្រុកព្រៃនប់-មានសេចក្តីរាយការណ៍មកថា បុរសអ្នកជិះម៉ូតូម្នាក់ រងរបួសធ្ងន់ដោយរថយន្តបុកនៅផ្លូវជាតិលេខ៣ម្តុំជញ្ជីង(ចាស់)វាលរេញស្រុកព្រៃនប់ កាលពីម៉ោងជាង៨យប់ថ្ងៃ១៧តុលា២០១៧។ បើតាមអ្នកឃើញហេតុការណ៍ផ្ទាល់ ថាក្រោយកើតហេតុ ភាគីខាងរថយន្តបានបើករត់គេចទិសដៅមកទីប្រជុំជនវាលរេញ ដោយបន្សល់ទុកនូវបំណែកបាក់បែកខ្លះនៅកន្លែងដែលបុកជាមួយម៉ូតូ។ចំណែកជនរងគ្រោះដែលភ្លាមៗមិនទាន់ស្គាល់ឈ្មោះត្រូវបានជួយសង្គ្រោះនាំមកកាន់មន្ទីរពេទ្យ៕

មន្ត្រីកាំកុងត្រូលរកឃើញនិងហូតអាហារខូចគុណភាពមួយចំនួននៅផ្សារណាត់កម្ពុជា ថៃក្នុងក្រុងព្រះសីហនុ

October 17, 2017 Huy Bunleng 0

ក្រុងព្រះសីហនុ-នៅព្រឹកថ្ងៃទី17 ខែតុលា ឆ្នាំ2017 មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យទៅលើម្ហូបអាហារវេចខ្ចប់ស្រាប់ នៅពិពរណ៏ផ្សារណាត់មិត្តភាពកម្ពុជា ថៃ 2017 នៅម្តុំឆ្នេរឯករាជ្យក្រុងព្រះសីហនុជាថ្មីម្តងទៀត។ ជាលទ្ធផលបានរកឃើញ និងដកហូតទំនិញម្ហូបអាហារវេចខ្ចប់ស្រាប់ដែលដុះផ្សិតខូចគុណភាពមួយចំនួន មានដូចខាងក្រោមៈ 1-នំដំណាប់ចេក12កញ្ចប់ស្មើរនឹង 5.5kgs 2-គីមប៊ួយ 03ប្រអប់តូចស្មើរនឹង 0.50kgs សរុបបរិមាណទំនិញដែលបានដកហូតចំនួន 6.00kgs យកទៅរក្សាទុកនៅសាខាកាំកុងត្រូលខេត្តដើម្បីធ្វើការកំទេចចោល៕

នគរបាលឃាត់ខ្លួនជនសង្សយ័រឿងគ្រឿងញៀនម្នាក់នៅស្រុកព្រៃនប់

October 17, 2017 Huy Bunleng 0

ស្រុកព្រៃនប់-នគរបាលមូលដ្ឋានបង្ក្រាបករណីជួញដូរចែកចាយគ្រឿងញៀន: 1ករណី កាលពីថ្ងៃទី16.10.2017 វេលាម៉ោង 20:10នាទីយប់ នៅភូមិសំរ៉ុងលើ ឃុំសំរ៉ុង ស្រុកព្រៃនប់ ក្នុងនោះកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ និន សង្ហា ភេទប្រុស អាយុ36ឆ្នាំ​ ដកហូតបានវត្ថុតាង: ថ្នាំញៀនមេតំហ្វេតាមីនចំនួន 4កញ្ចប់ (ធំ2កញ្ចប់,តូច2កញ្ចប់)​,ទូរស័ព្ទដៃ1គ្រឿង និងសម្ភារសម្រាប់ជក់គ្រឿងញៀនមួយចំនួន ៕(រូបភាពនិងរបាយការណ៍ដំណឹងពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តព្រះសីហនុ)